CamNews

តន្រ្តី 

ស្ងាត់ៗ Paris Hilton ចេញធ្វើជាតារាចំរៀងអាជីព មានវីដេអូចំរៀងថ្មីមួយទៀត (វីដេអូខាងក្នុង)

Paris Hilton តារាស្រីដែល​ ជាកំពូលតារា ដែលក្លាយជាអ្នកមាន និងទទួលបានកេរ៍ឈ្មោះដោយ សារតែរឿងអាស្រូវ វីដេអូសិចរបស់ខ្លួននោះ ឥលូវនេះបានលេចមុខ សារជាថ្មីហើយថែមទាំង បង្ហាញសមត្ថភាព ផ្នែកច្រៀងទៅទៀត ។



គ្មានអ្វីដែលថា Paris Hilton មិនអាចធ្វើបានឡើយ ព្រោះថាទឹកលុយ របស់នាងក្រាស់រហូតដល់ គំនិតនៃការថត វីដេអូចំរៀងរបស់នាង ពិតជាចំលែកអស្ចារ្យណាស់ ។ នៅក្នុងបទថ្មីរបស់នាង ដែលមានចំណងជើងថា " Come Alive " យើងឃើញថានាង​ មានស្លាបជាទេពធីតា ហើយនៅ លើមេឃគ្របដណ្តប់ដោយ ពពក ។ មិនត្រឹមតែប៉ុណ្ណោះ នាងមានសត្វសេះ ដុះស្នែងទៀតដែល គេហៅថា យូនីខន (Unicorn) ។ វាពិតជាប្លែកណាស់ ដែលយើងមិនសូវ បានឃើញពីមុនឡើយ គិតៗទៅមានលុយ ធ្វើអ្វីក៏សម តែយ៉ាងណាវិញ ទៅស្តាប់នាងច្រៀង និងទស្សនាវីដេអូ ទាំងអស់ គ្នាម្តងមើល ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ usmagazine 


Tags: star singer paris hilton