CamNews

តារា 

Justin Bieber បណ្ដើរ Selena Gomez ទៅញុំាអាហារពេល ល្ងាចសារជាថ្មី

កាលពីម្សិលមិញនេះ Justin Bieber បានបណ្ដើរនាង Selena Gomez ទៅញុំាអាហារពេលល្ងាចនៅ
ភោជនីយដ្ឋានជប៉ុនមួយដែលមានឈ្មោះថា Benihaha នៅក្នុងទីក្រុង Los Angeles។

គេស្លៀកពាក់ហាក់ដូចជាចម្លែកបន្តិច ជាមួយខោត្រឹមជង្គង់ពណ៌ក្រហម ហើយមានកាតាបកូនក្មេង
ពណ៌ក្រហមមួយស្ពាយជាប់ខ្នងទៀតផង។ រូបភាពរបស់គេបានចេញពេញ Internet ហើយទទួលការ
រិះគន់ណាស់ផងដែរ ដែលគេថា JB ស្លៀកពាក់រៀបខ្លួន ដូចកូនក្មេងមិនទាន់ចប់បឋមសិក្សា ហើយ
បើមើលទៅគឺវាបែបនេះមែន។

មានមនុស្សមួយចំនួនលើ Internet នោះក៏បាននិយាយថា មិនទាន់អស់ជាតិក្មេងផងចង់បានប្រពន្ធ
ទៀតផង។ ចំណែកឯនាង Selena Gomez វិញនាងបានព្យាយាមអស់លទ្ធភាពក្នុងការគិចពីកាមេរ៉ា
មើលទៅហាក់ដូចជាមិនចង់អោយអ្នកកាសែត ថតជាប់នោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: justin bieber selena gomez taylor swift