CamNews

តារា 

សាន់ឆាយ ស្ងាត់ៗបានកូនមួយ បន្ទាប់ពីរៀបការ តាំងតែពីឆ្នាំ ២០១០

កាលពីឆ្នាំ ២០០១ ទស្សនិកជន ច្បាស់ជាបាន ស្គាល់រួចមក ហើយជាមួយនិង រឿងភាគ តៃវ៉ាន់ ដ៏ល្បី ដែលយើង បានស្គាល់ តាមរយៈ ឈ្មោះហៅក្រៅថា F4 ។ ឥលូវងាកមក មើលជីវិតតួស្រី សាន់ឆាយម្តង ទៅមើល ទៅជាយ៉ាងណាហើយ?



បន្ទាប់ពីរឿង F4 នោះមកតួស្រីសាន់ឆាយ ដែលមានឈ្មោះពិត Barbie Hsu បានល្បីមករហូត សំដែងរឿង ជាប់ៗគ្នារដឹក ។ រហូតដល់ឆ្នាំ ២០១០ Barbie សំរេចចិត្ត រៀបការជាមួយ និងស្វាមី លោក Wang Xiao Fei ដែលជាអ្នកជំនួញ មានទ្រព្យគួរសម ។ បន្ទាប់ពីព្យាយាម តាមយកកូន អស់រយៈពេល ២ ឆ្នាំរួចមក Barbie និងស្វាមី បានសំរេច ដែលនាង សម្រាលកូន លើកទី ១ បាន កូនស្រី កាលពីថ្មីៗនេះ ។ Barbie បានលាក់ការ អំពីការសម្រាល កូនរបស់នាង ណាស់មិនអោយ អ្នកណាដឹងទេ ទើបតែពេល នាងថតរូប បង្ហោះដាក់ ទំព័ររបស់នាង ទើបបានសារព័ត៌មានដឹង ។



ក្នុងវ័យ ៣៧ ឆ្នាំនេះ Barbie ទើបតែមាន កូនទី ១ ប៉ុណ្ណោះហើយ យើងមិនទាន់ដឹងថា នាងមាន ឈ្មោះអ្វី នៅឡើយទេ តែយើងក៏សូម អបអរសាទរ ដល់នាងផងដែរ ៕ 



ប្រែសម្រួល ៖ លីលី
ប្រភព ៖ channelnewsasia 


Tags: star actress barbie hsu birth taiwan actress