កាលពីប៉ន្មាន ថ្ងៃមុន កម្មវិធី SBS Inkigayo ដែលជា កម្មវិធី តន្ត្រីប្រចាំ សប្តាហ៍ របស់ទូរទស្សន៍ កូរ៉េ នោះ ក្រុមតន្ត្រី FT Island ក៏បាន ឡើងសំដែង ក្នុងកម្មវិធី នោះផងដែរ ដោយលើក យកបទថ្មី ដែល មានចំណង ជើងថា " Madly " យកមក បកស្រាយ ។
ក្នុងពេលសំដែង អ្នកច្រៀង Lee Hongki បានធ្វើអោយ ទស្សនិកជន ងឿងឆ្ងល់ ជាខ្លាំងថា តើហេតុអ្វី បានជា Hongki យកដៃ ក្តោបខោ កន្លែងសំខាន់ នោះរហូត អញ្ចឹង ? គ្រាន់តែ ចប់ការសំដែង ហើយ ភ្លាមៗនោះដែរ Hongki ក៏បាន សុំទោសទៅ ទស្សនិកជន តាមបណ្តាញ សង្គម Twitter ផងដែរ ។
Hongki បានប្រាប់ពី មូលហេតុ ដែលគាត់ យកដៃទៅក្តោប និងបាត់បាំង កន្លែងនោះ រហូតដោយសារ តែ គាត់បាន ធ្វេសប្រហែស អត់រូតខោ ។ ទោះជាយ៉ាងនេះ ក៏ដោយ Hongki មិនត្រូវ បានគេរិះគន់ បន្តិចសោះឡើយ ៕
ដោយ ៖ លីលី
ប្រភព ៖ k14