CamNews

តារា 

ស្អីគេ! នាង Bella ជាមនុស្សពូកែប្រច័ណ្ឌដល់ម្លឹងផង?

ព័ត៌មានកំសាន្ត ៖​ សាច់រឿងស្នេហារបស់តារាស្រីរាងខ្ពស់ស្រលះនាង Pancake  គឺនាងមិនសូវបើកចំហរប៉ុន្មានទេ ព្រោះនាងតែងព្យាយាមលាក់ ប៉ុន្តែរឿងគ្រប់យ៉ាងរបស់នាងក៏ត្រូវបានគេដឹង ។

នាង Pancake ធ្លាប់ជាអតីតសង្សាររបស់ លោក Weir Sukollawat ក្រោយពួកគេទាំងពីរនាក់បានសម្តែងជាមួយគ្នាក្នុងរឿង "បង្វិលដីជួបផ្កាយ" ក្នុងឆ្នាំ២០០៦ ។ ពួកគេបានបង្កើនភាពស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រភាគច្រើនពេញចិត្ត ពេលឃើញពួកគេស្រឡាញ់គ្នាខ្លាំងបែបនេះ​ ប៉ុន្តែទោះជាយ៉ាងណា ស្នេហារបស់ពួកគេត្រូវបានបែកបាក់គ្នា​ ដោយសារតែម្តាយរបស់នាង Pancake មិនចង់ឲ្យនាងមានគូស្នេហ៍ជាតារាដូចគ្នាព្រោះមិនចូលចិត្ត ដូច្នេះពួកគេក៏បានបោះបង់ស្នេហា​ដែលមានរយៈពេល ៥ ឆ្នាំចោលទាំងអាល័យ ។

រីឯលោក Weir Sukollawat ដែលជាអតីតមិត្តប្រុសរបស់នាង Pancake វិញ​ក៏បានមានស្នេហាថ្មី ជាមួយនិង នាង ​Bella Ranee ជាតារាសម្តែងដូចគ្នា តែស្នេហារបស់ពួកគេ ក៏មិនសូវបង្ហាញជាសារធាណៈខ្លាំងប៉ុន្មានដែរ ។ ហើយចំពោះរឿងរ៉ាវស្នេហារបស់ នាង Pancake និង លោក Weir Sukollawat នេះ ក៏នាង Bella បានដឹងលឺផងដែរ​ ប៉ុន្តែនាង Bella គឺមិនអនុញ្ញាត ឲ្យលោក Weir ទៅថតសម្តែងជាមួយនឹង នាង Pancake តទៅទៀតឡើយ ទោះបីជាកាលៈទេសៈណាក៏ដោយ ព្រោះខ្លាចលោក Weir នៅតែមិនដាច់អាល័យពីស្នេហាចាស់របស់គាត់ ។ ចំពោះរឿងនេះផងដែរ នាងPancake ក៏បានចេញមុខបកស្រាយផងដែរថា នាងយល់ពីជម្រៅចិត្តរបស់នាង Bella ទៅលើ Weir ហើយនាងក៏មិនដែលមានបញ្ហាក្នុងរឿងនោះដែរ ព្រោះថានាងបានបញ្ចប់ ជាមួយនឹងលោក Weir  យូរឆ្នាំមកហើយ ដោយបច្ចុប្បន្ននេះ នាងក៏មានម្ចាស់បេះដូងរួចទៅហើយដែរ ហើយមិត្តប្រុសថ្មីឈ្មោះថា Mee Saksoonthorn ជាមន្រ្តីជាន់ខ្ពស់ ហើយអ្នកទាំង ២ ពិតជាស្រលាញ់គ្នាខ្លាំងណាស់ ហើយភាគច្រើន តែងនាំនាងដើរកំសាន្តតាមបណ្តាប្រទេសនានាៗ ៕








ដោយ ៖ គន្ធា


ប្រភព ៖ IG 


Tags: Pancake Bella ranee Weir Sukollawat