CamNews

តារា 

Weir កំពុងតែសាងសង់ផ្ទះទុកឲ្យ Bella Ranee ពេលរៀបការរួច?

ថៃ ៖ កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០១៩ លោក Weir Sukollawat បានចែករំលែករូបថតមួយសន្លឹក ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ការសាងសង់គឺចាប់ផ្តើមនៅថ្ងៃនេះហើយ នេះហើយជាសុភមង្គលរបស់ខ្ញុំ" ។ 

បន្ទាប់ពីបានផុសរូបនេះហើយ មានអ្នកគាំទ្រជាច្រើនខមមិនសួរថា តើនេះគឺជាផ្ទះសម្រាប់ Weir Sukollawat និង Bella Ranee ពេលរៀបការហើយមែនឬទេ?

ថ្មីៗនេះគូស្នេហ៍មួយគូនេះតែងតែផ្តល់ភាពផ្អែ​មល្អែមឲ្យគ្នា បើទោះបីជាមមាញឹកជាមួយនិងការងារសិល្បៈយ៉ាងណាក៏ដោយ ។ ជាងនេះទៅទៀត នៅចុងខែមេសា Weir Sukollawat និង Bella Ranee​ ក៏បានធ្វើដំណើរកំសាន្តជាមួយគ្នាថែមទៀតផង ។ 

ទោះបីជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់ដឹងទេថា ផ្ទះដែលកំពុងសាងសង់គឺជាផ្ទះសម្រាប់លំហែកាយ ឬសម្រាប់គូស្វាមីភរិយាថ្មីនោះទេ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Weir Sukollawat Bella Ranee