CamNews

តារា 

ការពិតចឹងសោះ!! ទើប Justin Bieber មិនវិលត្រលប់ទៅរកនាង Selena Gomez ដែលជាសង្សារចាស់

ព័ត៌មានកំសាន្ត ៖ ស្នេហារបស់បុរសវ័យក្មេង លោក Justin Bieber និងនាង Sofia Ricci ត្រូវបានផ្ទុះពាក្យចចាមអារាមមួយរយៈមុនថា​ ពួកគេបានបែកចែកផ្លូវគ្នាក្រោយពីទាក់ទងគ្នាបានរយៈពេល ១​ខែមកម្ល៉េស ប៉ុន្តែការពិតទៅកាលពីពេលថ្មីៗនេះ​គេបែរជាបានឃើញអ្នកទាំង ២ នៅតែទាក់ទងគ្នាដូចដើម ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ E! News បានឲ្យដឹងថា ពួកគេទាំង ២ នៅតែបន្តទាក់ទងគ្នាជាធម្មតា ទោះបីជាមានពាក្យចចាមអារាមថា​ អ្នកទាំង ២​បានបែកគ្នាជាយូរណាស់មកហើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Sofia Ricci គឺជាកូនស្រីរបស់លោក Lionel Richie ដែលជាតន្រ្តីករ និងជាអ្នកនិព​ន្ធដ៏ល្បីឈ្មោះម្នាក់ ហើយក៏ជាអ្នកមានទ្រព្យសម្បត្តិមិនតិចដែរ អាចនិយាយបានថា នេះគឺជាចំនុចគួរឲ្យកត់សម្គាល់មួយថា​ Justin Bieber ទៅណាមិនរួចពីនាង Sofia Ricci ដោយសាររឿងនេះ ។ 

មានប្រភពមួយផ្សេងទៀតបានឲ្យដឹងថា ទំនាក់ទំនងរបស់ពួកគេកាលពីមុន គឺគ្រាន់តែជាមិត្តធម្មតាៗ ប៉ុន្តែក្រោយពីបានមើលឃើញចំនុចល្អរៀងៗខ្លួន អ្នកទាំង ២​ក៏ចាប់ផ្តើមស្វែងយល់ចិត្តគ្នារហូតក្លាយជាសង្សាររហូតមកទល់ពេលនេះ ។ ដោយសារតែ Justin Bieber មើលឃើញចំនុចល្អច្រើនរបស់នាង Sofia Ricci ដូច្នេះទើបសម្រេចចិត្តមិនវិលទៅរកនាង Selena Gomez វិញ ៕

-ចុចអាន ៖ ការពិតចឹងសោះ!! ទើប Justin Bieber សុខចិត្តចោល Selena Gomez ទៅយកនាង Sofia Richie វិញ

-ចុចអាន ៖ Selena Gomez បង្ហោះរូបសិចសុីជាច្រើនសន្លឹក ក្រោយទៅដល់ទឹកដី ប្រទេសថៃ







ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ lollipop


Tags: Justin Bieber Sofia Ricci