CamNews

តារា 

Justin Bieber ចាកចេញពី LA ជាមួយស្រ្តី អាថ៌កំបាំង

កាលពីថ្ងៃពុធកន្លងមកនេះ Justin Bieber ត្រូវបានគេឃើញចាកចេញពីព្រលានយន្តហោះ Van
Nuys ទីក្រុង Los Angeles ជាមួយនិងមនុស្សស្រីអាថ៌កំបាំងម្នាក់។

Justin បានស្លៀកពាក់ Style របស់គេតាមធម្មតា ហើយនៅពេលដែលគេបានចុះពីរថយន្តមកនោះ
គេបានស្រែកដាក់ក្រុមអ្នកថតរូប Paparazzi ក្នុងគោលបំណងមិនចង់អោយថត។ នៅពេលដែល
គេដើរចេញផុតនោះ ស្រាប់តែមានមនុស្សស្រីម្នាក់ទៀតបានចេញពីរថយន្តជាមួយគ្នា ហើយមាន
យកអាវធំមួយមកគ្របមុខ និងក្បាលជាប់ដោយមិនចង់អោយកាម៉េរាចាប់ជាប់។

គេមិនបានដឹងនោះទេថាតើនរណាជាស្រ្តីអាថ៌កំបាំងមួយនេះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ k14 


Tags: justin bieber selena gomez taylor swift