CamNews

តារា 

Justin Bieber គូររូប Miley Cyrus ដ៏អាក្រក់ ដាក់លើកន្លែង ជិះស្គីរបស់ខ្លួន

ថ្មីៗនេះ សារព័ត៌មាន Mail Online ចុះផ្សាយ រូបថត មួយចំនួន ដែលថតបាន ពីវីឡារបស់ តារាចំរៀង វ័យ ក្មេង Justin Bieber ។ ក្នុងរូបថត ប៉ុន្មានសន្លឹក នោះពិតជា​ គួរអោយភ្ញាក់ ផ្អើលខ្លាំង ណាស់ដោយ យើង ឃើញ រូបតារាចំរៀង ម្នាក់ទៀត ដែលជា មិត្តភក្តិរបស់ Justin Bieber ត្រូវបានគូរ យ៉ាងអាក្រក់ ។

Justin Bieber Miley Cyrus face painting "extremely bad" to pitch skateboarding 1

បើមើលតាម ភិនភាគ អណ្តាត និងភ្នែក គឺជាតារា ចំរៀងស្រី Miley Cyrus ។ គេបាន ប្រទះឃើញ រូបនេះ នៅកន្លែង ជិះស្គីក្តារ បន្ទះផ្ទាល់ ខ្លួនរបស់ Justin Bieber ដែលមាន ទីតាំងនៅ ក្នុងផ្ទះវីឡា របស់ Justin Bieber នេះឯង ។ រូបនោះ មិនត្រូវបាន បាញ់ពណ៌ ឬគូរ អោយស្អាត នោះឡើយ តែផ្ទុយ ទៅវិញគឺគូរ អោយមើល ឃើញអាក្រក់ តែម្តង ។

Justin Bieber Miley Cyrus face painting "extremely bad" to pitch skateboarding 2

ទស្សនិកជន បាននិយាយថា  នេះប្រហែល ជាការសងសឹក របស់ Justin Bieber ទៅកាន់ Miley Cyrus ដែលធ្លាប់ ថតវីដេអូ បន្តុះបង្អាប់ ខ្លួននៅពេល ដែលលេចចេញ វីដេអូ រឿងអាស្រូវ ជាមួយស្រី ម្នាក់នៅ ប្រេស៊ីល ៕

Justin Bieber Miley Cyrus face painting "extremely bad" to pitch skateboarding 5

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star singer justin bieber miley cyrus