CamNews

តារា 

ពេជ្រ សោភា ច្រានចោល​ដំណឹង ភ្ជាប់​ពាក្យ​មុន​ចូលឆ្នាំខ្មែរ

ភ្នំពេញៈ ថ្មីៗនេះ មានប្រភពពីអ្នកសិល្បៈ នៅជិតដិតតារាចម្រៀង កញ្ញា ពេជ្រ សោភា ដោយសុំ មិនបញ្ចេញ ឈ្មោះបានបង្ហើបឲ្យដឹងថា ក្នុងមួយរយៈពេលក្រោយ ពេជ្រ សោភា កំពុងតែញាប់ ដៃ ញាប់ជើង ក្នុងការរៀបចំ កម្មវិធីភ្ជាប់ពាក្យរបស់នាង ជាមួយបុរស អាណិកជនខ្មែរម្នាក់ រស់នៅ អាមេរិក មុនឱកាសបុណ្យចូលឆ្នាំខ្មែរ ចូលមកដល់ ។

បើតាមប្រភពខាងលើ បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីល្បីឈ្មោះ មួយដួងក្នុងផលិតកម្ម ហង្សមាស កញ្ញា ពេជ្រ សោភា និងក្រុមគ្រួសារកំពុងតែត្រៀម រៀបចំពិធីភ្ជាប់ពាក្យ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៤នេះ ដោយកម្មវិធី នាងរៀបចំជាលក្ខណៈ បែបធម្មតាមិនសូវជាធំដុំប៉ុន្មានទេ ដោយសារតែម្ចាស់សាម៉ីខ្លួន មិនចង់ធ្វើឲ្យមានការភ្ញាក់ផ្អើល និងរំខានភ្ញៀវច្រើនដង ។

ទាក់ទងទៅនឹង ការលើកឡើងព័ត៌មាននេះ ត្រូវបានម្ចាស់សាម៉ីខ្លួន កញ្ញា ពេជ្រ សោភា ចេញមុខ ច្រានចោល នឹងប្រាប់ Looking TODAYឲ្យដឹងថា នាងពិតជាមានការភ្ញាក់ផ្អើលណាស់ ដែលនៅ សុខៗ បែរជាមានព័ត៌មានលេចឮថា នាងត្រៀមភ្ជាប់ពាក្យ ទាំងដែលនាង និងគ្រួសារគ្មានអ្នកណា ដឹងម្នាក់សោះ។ តែអ្វីដែលប្លែកចិត្តនោះ គឺអ្នកដទៃបែរជាដឹងច្បាស់ ជាងនាងទៅទៀត ។

កញ្ញារូបស្រស់ថ្គាមខ្លា ពេជ្រ សោភា បានប្រាប់ឲ្យដឹង លាយឡំសំឡេងមិនពេញចិត្តថា "ខ្ញុំពិតជា ខ្វល់ណាស់ថាអ្នកណាជាអ្នកដែលមានពេលទំនេរ ចាំនិយាយរឿងមិនពិតបែបនេះ។ ម្យ៉ាងទៀត បើសិនជាខ្ញុំ មានពិធីភ្ជាប់ពាក្យមែន ខ្ញុំក៏មិនធ្វើថ្ងៃ១៣នេះទេ ព្រោះគេនាំគ្នាទៅ ដើរលេង ចូល ឆ្នាំខ្មែរអស់ហើយ។ ឆ្លៀតពេលនេះខ្ញុំ ក៏ចង់បញ្ជាក់ថាខ្ញុំ នៅមិនទាន់មានពេលទៅគិតរឿងស្នេហា ឬក៏មានម្ចាស់ស្នេហ៍អីទេ ព្រោះថាពេលនេះ ខ្ញុំកំពុងតែរវល់ ជាមួយការងារសិល្បៈ និងមើលថែ គ្រួសារ "។

ជាមួយគ្នានេះ ពេជ្រ សោភា បានព្រលយសម្តី មិនពេញចិត្តថា នាងពិតជាមានអារម្មណ៍ហត់នឿយ កាលដែលចេញមុខ បកស្រាយលើរឿងមិនពិត។ នាងសង្ឃឹមថា អ្នកដែលយករឿង នាងទៅ និយាយនោះ គួរតែកែទម្លាប់ ទៅនិយាយ តែរឿងពិតវាល្អជាង បើសិនជាល្អកុំចេះដឹងរឿងគេ តែម្តង ទៅក៏បានដែរ រឿងរបស់នាង គឺនាងចេះលៃលកហើយ ៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល 


Tags: khmer star singer pich sophea