CamNews

តារា 

ពេជ្រ សូលីកា ប្រុសស្នេហ៍ ដាក់អង្គរក្ស តាមការពារ ដល់ក្នុងសាលា

ភ្នំពេញ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់និស្សិតក្នុងសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច នៅពេលពួកគេបានឃើញ តារាចម្រៀងល្បីឈ្មោះ បាត់មុខជិត៣ ឆ្នាំរាងតូច ច្រម៉ក់ ពេជ្រ សូលីកា ត្រូវបានហែហមដោយអង្គរក្សឆ្វេងស្ដាំ តាមការពារនាងដល់ក្នុងសាលា ហាក់បីដូចជាកំពុងតែសម្ញែងអំណាច ក្នុងនាមជាកូនមន្ត្រីធំ ឬលោកជំទាវតូចទៅហើយនោះ។ បើ តាមប្រភព ពីនិស្សិត ដែលនៅសិក្សាក្នុង សាកលវិទ្យាល័យខាងលើ បានព្រលយឲ្យដឹងថា ពួក គេបានឃើញវត្តមាន ស្រីតូចពូកែធ្វើឫកម៉្ញិកម៉្ញក់ កញ្ញា ពេជ្រ សូលីកា ចូលបន្ត ការសិក្សា ក្នុង សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច គឺស្របពេលជាមួយនឹងការប្រកាស លាឈប់ពីការងារសិល្បៈ ជាពិភពគួរឲ្យភ័យខ្លាចសម្រាប់នាង រួចត្រូវមក ចាប់យកការ សិក្សា ជំនួសវិញ។

ជាការពិត ក្រោយពីបាត់មុខលើសង្វៀនសិល្បៈ អស់រយៈពេលជិត៣ឆ្នាំមកនេះ តារាចម្រៀង ពូកែធ្វើឫកម៉្ញិកម៉្ញក់គួរឲ្យគ្រឺតខ្នាញ់ កញ្ញា ពេជ្រ សូលីកា ត្រូវបានអ្នក ចូលចិត្តតាម ដានសកម្មភាព តារាខ្មែរ លួចខ្សឹបខ្សៀវថា នាងគ្រោងនឹងបង្ហាញខ្លួនជាថ្មី ក្នុងផលិតកម្ម សាន់ដេ ដែលជា ផលិតកម្មមួយ មានសមាជិកក្នុងផលិតកម្មចាស់ រហូតដល់ទៅ២នាក់នៅក្នុងនោះដែរ គឺលោក នីកូ និងកញ្ញា តាក់ម៉ា។ ការអវត្តមានពីលំហរសិល្បៈ ខណៈដែលកេរ្តិ៍ ឈ្មោះកំពុងក្ដោប បាននូវ ប្រជាប្រិយភាព ឡើងដល់កំពូល គឺកើតចេញស្របពេល ពេជ្រ សូលីកា ផ្ទុះរឿងមាន ទំនាក់ទំនង ស្នេហា ជាមួយនឹងមន្ត្រី PM ពាក់ផ្កាយ២ មានអំណាច និងមានទ្រព្យស្ដុកស្ដម្ភម្នាក់ រស់នៅក្នុង រាជធានីភ្នំពេញ។

ភាពភ្ញាក់ផ្អើលទាំងសាស្រ្តាចារ្យ និងនិស្សិតក្នុងសាកលវិទ្យាល័យខាងលើ ដោយសារវត្តមាន ពេជ្រ សូលីកា ទៅបន្តការសិក្សា អមដោយអង្គរក្សការពារ ប្រៀបបី ដូចជាគណៈ ប្រតិភូទៅ ហើយនោះ គឺគេអាចសន្និដ្ឋានបានយ៉ាងប្រាកដថា ជាអង្គរក្សដែលប្រុសស្នេហ៍ មានអំណាច របស់នាងបញ្ជូនមក ដើម្បីមើលការខុសត្រូវលើសុវត្ថិភាព និងជាការបង្ហាញ នូវសាច់ដុំអំណាច មួយ ចង់ឲ្យគេកោតស្ញប់ស្ញែង ទោះបីជានាងមានឈ្មោះល្បី មានអ្នកគាំទ្រ ក្នុងនាមជាអ្នក សិល្បៈ ក្ដី។

ចំណែកឯប្រភពធ្លាយចេញ ពីអ្នកសិល្បៈវិញ ក៏បានទម្លាយឲ្យដឹងថា បន្ទាប់ពី ពេជ្រ សូលីកា ចាក ឆ្ងាយពីសិល្បៈជាងមួយពាន់គីឡូម៉ែត្រដី និងទាំងមិនភ័យខ្លាចរឿងបាត់បង់អ្នកគាំទ្រ ឬប្រជាប្រិយ ភាពរួចមក  អាចជាកាតព្វកិច្ចមួយ ធ្វើឡើងតាមការសុំ ពីម្ចាស់ស្នេហ៍របស់នាង ជាមនុស្ស មាន ឥទ្ធិពល ព្រោះដើម្បីកុំឲ្យជាប់ជំពាក់វាក់វិន ជាមួយការងារសិល្បៈ ដែលត្រូវតស៊ូកាត់ក្ដៅកាត់រងា សន្សំប្រាក់ល្អិត មិនសមនឹងកម្លាំង តទៅទៀត ។ លើសពីនេះ ប្រុសស្នេហ៍មានងារជាមន្រ្តី PM រូបនោះ បានសាងសង់វីឡាដ៏ស្កឹមស្កៃ មានតម្លៃជិត១លាន ដុល្លារ ឲ្យនាងរស់នៅយ៉ាងរំភើយ ម្ដុំទូលគោក និងផ្ដល់ឲ្យនូវអ្វីគ្រប់យ៉ាង ដែលនាងត្រូវការ រួមទាំងរថយន្តស៊េរីទំនើប ជិះបង្អូតគេ ឯងទៀតផង ។

អ្វីដែលត្រូវបានមហាជនភ្ញាក់ផ្អើល កាលពីពេលថ្មីៗនេះ គឺការបញ្ជូនអង្គរក្សមកការពារ ពេជ្រ សូលីកា ដល់ក្នុងសាលារបស់នាងរៀន ដែលអ្នកសិល្បៈល្បីៗ កប់កំពូលជាច្រើនដួង មិនទាន់ មានលក្ខណៈ ដូចជារូបនាងឡើយ បើទោះបីជាតារាស្រីខ្លះ មានទំនាក់ទំនងជាមួយមន្រ្តីធំ ឬមានឋានៈក្នុងកងយោធាក្ដី ។ យ៉ាងណាមិញ អ្នកបានឃើញហេតុការណ៍ ជាពិសេសនិស្សិត ក្នុងសាកលវិទ្យាល័យ បានជញ្ជក់មាត់សរសើរ ពេជ្រ សូលីកា គ្រប់ៗគ្នា ខណៈដែល នាងពី មុនគ្រាន់តែជាមនុស្សធម្មតា ក្លាយជាតារាចម្រៀងល្បី ក្នុងស្រុកមួយរូប តែមានវាសនា ខ្ពស់ កប់ពពក បានអ្នកធំស្រឡាញ់ពេញចិត្ត រហូតដាក់អង្គរក្សតាមការពារ ដូចជាពេលនេះ ។

ពាក់ព័ន្ធនឹងព័ត៌មានគួរឲ្យរសើបនេះ គេហទំព័រ LookingTODAY មិនទាន់រកការបំភ្លឺណាមួយពី ពេជ្រ សូលីកា បានទេ កាលពីល្ងាចថ្ងៃទី៥ ខែឧសភា នេះ ខណៈដែលរូបនាងត្រូវបានគេដឹងថា បានកាត់ផ្ដាច់ទំនាក់ទំនង ពីអ្នកសារព័ត៌មានទាំងស្រុង ក្រោយលាឈប់ពីអាជីពសិល្បៈ។ តែយ៉ាង ណា LookingTODAY នឹងរង់ចាំការបកស្រាយបំភ្លឺ ពីកញ្ញា ពេជ្រ សូលីកា ដោយក្ដីរីករាយ ដើម្បី ឲ្យមហាជនអស់ចម្ងល់ និងអស់មន្ទិលសង្ស័យ នៅពេលក្រោយ៕

Looking Today

Looking Today

 

ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: star singer pech solika khmer star