CamNews

តារា 

Justin Bieber ប្រកាសថា ចង់ឈប់ច្រៀង ធ្វើឲ្យអ្នកគាំទ្រ រង្គោះរង្គើរ

ថ្មីៗនេះ Justin Bieber បានធ្វើអោយ គេឯង ភ្ញាក់ផ្អើល ជាខ្លាំង ទៀតហើយ ដោយសារ តែសំដី ប៉ុន្មាន ម៉ាត់របស់ ខ្លួនក្នុងពេល សំភាសន៍នៅ ប៉ុស្ត៍វិទ្យុ Power 106 ក្នុងរដ្ឋ Los Angeles ។

Fan assistant fire as Justin Bieber has revealed quit singing 5

នៅពេលដែល សួរអំពី គំរោងការ បន្ទាប់ពី ចេញបទថ្មី រួចហើយនោះ Justin Bieber និយាយថា គេចង់ សំរាកឈប់ ច្រៀងហើយ ។ វាពិតជា ធ្វើអោយ ពិធីករនិង ប្រិយមិត្ត អ្នកស្តាប់ ភ្ញាក់ផ្អើល ជាខ្លាំង ។ វាពិត ជាមិន គួរអោយជឿថា វាជាសំដី របស់ Justin Bieber ឡើយ ។ បើទោះបី ជាតារាម្នាក់ នេះត្រូវ​បាន គេ ស្អប់ច្រើន ពិតមែន តែពិធីករ ខំនិយាយថា មិនមែន យ៉ាងណា ក៏ Justin Bieber និយាយម្តង ជាពីរដង ថាគេ នឹងឈប់ច្រៀង ។

Fan assistant fire as Justin Bieber has revealed quit singing 1

Fan assistant fire as Justin Bieber has revealed quit singing 2

Fan assistant fire as Justin Bieber has revealed quit singing 3

Fan assistant fire as Justin Bieber has revealed quit singing 4

វាបានធ្វើអោយ អ្នកគាំទ្ររបស់ Justin Bieber ឡូឡាពេញ Twitter តែម្តង ដោយភាគច្រើន បានសុំអង្វរ កុំអោយ Justin Bieber ឈប់ច្រៀងអី ។ យ៉ាងណាមិញ អ្នកតំណាង របស់ Justin Bieber បានប្រាប់ថា វាគ្រាន់តែ ជាការ លេងសើចរបស់ Justin Bieber ប៉ុណ្ណោះ ។ តែ Justin Bieber ក៏បានបង្ហញ ប្រាប់ដែរ ថានឹងឈប់សំរាក ពីការច្រៀង មួយរយៈហើយ ចង់អោយ ចំរៀងរបស់ខ្លួន មានភាព ចាស់ទុំជាងមុន ៕
 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star singer justin bieber music entertainment