CamNews

តារា 

យ៉ុង ចាន់កណ្ណិកា ចេញ​វិដេអូ​ឃ្លីប​ បញ្ជាក់​លំអិត ជុំវិញ​រឿង​បង​ស្រី​បាត់​ខ្លួន ពេល​ទៅ​ច្រៀង​នៅ​ USA

(ភ្នំពេញ)៖ តារាចម្រៀងមានឈ្មោះល្បី នាង យ៉ុង ចាន់កណ្ណិកា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ បានចេញមុខបកស្រាយ តាមរយៈវីដេអូឃ្លីបមួយ ដែលបានចែកចាយក្នុង បណ្ដាញសង្គម Facebook មានរយៈពេលជាង១២ នាទី ដើម្បីឲ្យមហាជន​ទាំងក្នុង និងក្រៅប្រទេស បានដឹងពីរឿងរ៉ាវមួយចំនួន បណ្ដាលឲ្យបងស្រីរបស់នាង គឺនាង យ៉ុង ចាន់សុធារី បាត់ខ្លួន នៅលើទឹកដីអាមេរិក ។

យ៉ុង ចាន់កណ្ណិកា បានបញ្ជាក់ថា ការបាត់ខ្លួនបងស្រីរបស់់នាង នៅពេលនេះ ​ធ្វើឲ្យក្រុមគ្រួសារ​មានការព្រួយបារម្ភយ៉ាងខ្លាំង និងកំពុងទន្ទឹងតែរង់ចាំដំណឹងយ៉ាងអន្ទះសារ ពីដំណឹងនៃការបាត់ខ្លួននេះ ហើយនាងក៏សំណូមពរដល់បងប្អូន ទស្សនិកជន ក៏ដូចជាបណ្ដាញសារព័ត៌មានទាំងអស់ កុំអាលសន្និដ្ឋានក្នុងផ្លូវអ្វីមួយ នាំឲ្យមានការភ័ន្តច្រឡំ ពីស្ថានភាពនៃការបាត់ខ្លួន បងស្រីនាង​ ។

សូមទស្សនាការបកស្រាយរបស់ យ៉ុង ចាន់កណ្ណិកា ដូចខាងក្រោមនេះ ៖

- អាន ៖ សុះ ម៉ាច សោក​ស្តាយ​ ​ទង្វើ​គេច​ខ្លួន របស់​តារា​ខ្មែរ នាង​យ៉ុង ចាន់​សុធាវី មិន​ចង់​វិល​មក​ស្រុក​ខ្មែរ

 

 

ជំរាបសួរពុកមែ៉បងប្អូនអស់ សូមមេត្តាជួយshare តៗ គ្នានៅការបកស្រាយពីការបាត់ខ្លួនរបស់បងស្រីនាងខ្ញុំនៅសហរដ្ធអាមេរិចផង និងសូមអោយបងប្អូនសារពត៌មានក្នុងស្រុកទាំងអស់ទំនាក់ទំនងមកនាងខ្ញុំផ្ទាល់បើសិនជាចង់ដឹងច្បាស់នៅករីណីបាត់ខ្លួនរបស់បងស្រីនាងខ្ញុំ យុងចាន់សុធាវីជៀសវៀងនៅការសរសេរខុស លេខទូរស័ព្ទ012265456 012303043 0717817777

Posted by Yung Chan Kanika on Thursday, 7 January 2016

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Yong chankanika Star news local news