CamNews

ភាពយន្ត 

DC Comic ប្រកាសថតរឿង ប្រជុំ Superheroes Justice League កុងជាមួយនិង Marvel The Avengers

ពេលគេនិយាយ ដល់រឿងកំពូលមនុស្ស Superheroes វិញគេតែងតែ នឹកឃើញដល់ ក្រុមហ៊ុនធំ ២ក្រុមគឺ  Marvel និង DC Comic ។ ខាង Marvel ល្បីក្រុម The Avengers ដែលមានដូចជា Thor Iron Man, Hulk និង Captain America ជាដើម រីឯខាង DC Comic ល្បីក្រុម Justic League ដែល មានដូចជា Batman, Superman, Wonder Woman ជាដើម ។



ជាមួយនិង ភាពជោគជ័យ របស់ The Avengers ទស្សនិកជន ជាច្រើន បានក្លាយទៅជា អ្នក គាំទ្ររបស់ក្រុម Marvel ។ ឥលូវនេះ DC Comic ក៏ចង់បញ្ចេញ ជើងខ្លាំងកំពូល មនុស្សរបស់ខ្លួន ផងដែរ ដោយប្រកាស ជាផ្លូវការហើយថា ខ្លួននឹងថតរឿង ក្រុមកំពូលមនុស្សដ៏ល្បី Justice League បន្ទាប់ពីរឿង Superman vs Batman ។ លោក Zack Snyder ដែលជាអ្នកដឹកនាំរឿង Superman vs Batman នឹងធ្វើជាអ្នក ដឹកនាំរឿង Justice League ។ ក្រៅពីនេះទៀត បើតាមសំដី របស់ក្រុមហ៊ុន បានអោយដឹងថា រឿង Superman vs Batman នឹងជារឿងមួយ តផ្ជាប់ទៅនិងរឿង Justice League ។



ក្រៅពីព័ត៌មាន ខាងលើយើង មិនទាន់ដឹងថា ថ្ងៃណាដែលរឿង Justice League នឹងដាក់បញ្ចាំង នោះទេ ខណៈពេលដែល Man Of Steel : Superman vs Batman នឹងដាក់បញ្ចាំងនៅ កំឡុងខែ ឧសភា ២០១៦ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star actor actress movie hollywood dc comic marvel justice league the avengers