(ភ្នំពេញ)៖ តារាសម្តែងសកម្ម លើការងារមនុស្សធម៌ លោក អ៊ឹម ជីវ៉ា ថ្មីៗនេះបានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យកាល់ម៉ែត ដោយសារជំងឺលើសឈាម និងបេះដូងចាស់រើឡើងវិញ។ ប៉ុន្តែទន្ទឹមគ្នានឹងការចូលសម្រាក ព្យាបាលរយៈពេល៥ថ្ងៃនេះដែរ ក៏មានប្រភពផ្សេងគ្នា ដោយលើការសង្ស័យថា ការចូលពេទ្យរបស់លោក ហេតុផលមិនមែនដោយសាកើតជំងឺ លើសឈាមឡើយ អាចបណ្តាលមកពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ពេលរួមដំណើរជាមួយអ្នកស្រី ពាន់ ភួងបុប្ផា ឬលោក វណ្ណ មករា។
ឆ្លើយតបការលើកឡើងនេះ តារាប្រុសលោក អ៊ឹម ជីវ៉ា ដែលកំពុងស្ថិតក្នុងអាការៈ នៅមានជំងឺ ក្នុងដៃបន្តោកសេរ៉ូមនោះ បានចេញមុខបកស្រាយ តាមវីដេអូដែលធ្វើឡើង ពីបរិវេណមន្ទីពេទ្យកាល់ម៉ែតថា ជាដំបូងលោកសូមអរគុណ ដល់ទស្សនិជន នឹងមិត្តភក្តិសិល្បករទាំងអស់ ដែលបានព្រួយបារម្ភសួរសុខទុក្ខ ខណៈបានដឹងថា លោកត្រូវចូលសម្រាកព្យាបាល ជំងឺនៅមន្ទីពេទ្យ។
ស្របពេលជាមួយគ្នានេះ លោកក៏សុំធ្វើការបកស្រាយ ចំពោះការយល់ច្រឡំ ពីសំណាក់ទស្សនិកជនមួយចំនួន ដែលសង្ស័យថា ការចូលពេទ្យរបស់លោកពេលនេះ គឺមកពីបញ្ហាជួបគ្រោះថ្នាក់ចរាចរណ៍នោះ គឺពុំមែនទេដូច្នេះ សូមបញ្ជាក់ថា ការចូលពេទ្យនេះ ព្រោះតែជំងឺលើសឈាម ដែលធ្លាប់មានទាំងពីពីរឆ្នាំមុន ធ្វើទុក្ខជាថ្មីឡើងវិញ។
សូមស្តាប់ការបកស្រាយ ពីសំណាក់តារាសម្តែងលោក អ៊ឹម ជីវ៉ា ដែលបានធ្វើឡើង តាមរយៈវីដេអូឃ្លីប អំឡុងពេលកំពុងស្នាក់នៅ ព្យាបាលនាមន្ទីរពេទ្យកាល់ម៉ែត ដែលគិតរហូតមកទល់ពេលនេះ គឺមានរយៈពេល៥ថ្ងៃមកហើយ ៖
Posted by Fresh News Photo on Friday, 15 January 2016
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី