ថៃ ៖ អ្នកគាំទ្រភាគច្រើនប្រហែលជាស្គាល់ហើយមែនទេថា តួឯកស្រីក្នុងរឿង "បុព្វេសន្និវាស" គឺនាង Bella ranee ដែលកំពុងល្បីឈ្មោះខ្លាំង ទាំងក្នុង និងក្រៅប្រទេស ។
ថ្ងៃនេះ Camnews ក៏សូមធ្វើការលើកឡើងនូវរឿង ៩ យ៉ាង ដែល Fans ភាគច្រើនមិនធ្លាប់បានដឹងអំពីតារាសម្តែងស្រីកូនកាត់អង់គ្លេសរូបនេះ ដែលសុទ្ធសឹងជារឿងមិនសូវល្អប៉ុន្មានទេ ។ តែទោះបីជាយ៉ាងណាក៏ដោយចុះ វាគឺជារឿងធម្មតាទៅហើយ សម្រាប់តារាល្បីៗដែលមានរឿងអាស្រូវកើតឡើងស្ទើរគ្រប់ពេល ។ ចង់ដឹងថាមានរឿងអ្វីខ្លះ ទៅស្តាប់ការបកស្រាយរបស់ នាង Bella ranee ទាំងអស់គ្នា ថាតើជារឿងពិត ឬយ៉ាងណា ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
១. មានព័ត៌មានបានចុះផ្សាយថា នាង Bella បានបញ្ចុះតម្លៃខ្លួនដើម្បីទទួលបានការងារអោយបានច្រើនជាងតារាសម្តែងស្រីផ្សេងៗ ។ ទទ្ទឹមនឹងនេះផងដែរ មិត្តស្រីលោក Weir Sukollawat បានបញ្ជាក់ថា នាងមិនដឹងទេ ព្រោះការងារទាំងអស់គឺគេទាក់ទងជាមួយ និងអ្នកគ្រប់គ្រងរបស់នាងទាំងអស់ ។ ពោលគឺនាងមានតួនាទីត្រឹមតែធ្វើតាមកាលវិភាគប៉ុណ្ណោះ ។
២. មួយវិញទៀត មានគេល្បីតៗគ្នាថា នាង Bell ranee មិនព្រមស្លៀកសម្លៀកបំពាក់ដែលគេរៀបចំអោយនោះទេ ។ តែទោះបីជាយ៉ាងណាក៏ដោយ តារាស្រីរូបនេះក៏បានចេញមុខបដិសេធជាមួយពាក្យចចាមអារាមនេះផងដែរ ។
៣. Bella Ranee មិនបានទៅកន្លែងថតតាមការណាត់នោះទេ ។ តែតារាស្រីរូបនេះនិយាយថា ខ្លួនតែងតែទៅតាមកាលវិភាគ ហើយទៀងម៉ោងជានិច្ច ។
៤. Bella Ranee និងMark Prin ស្និទ្ធស្នាលនឹងគ្នា ព្រោះមានអ្នកគ្រប់គ្រងតែមួយជាមួយគ្នា ប៉ុន្តែតារាស្រីវ័យ ២៧ ឆ្នាំរូបនេះ បែរជាមានបញ្ហាជាមួយនិងនាង Kimmy Kimberley ដែលជាមិត្តស្រីរបស់ លោក Mark ទៅវិញ ។
៥. ព័ត៌មានបានចុះផ្សាយទៀតថា Bella ranee ចូលចិត្តចេញទៅពិធីជប់លៀងជារឿយៗ ប៉ុន្តែតារាថៃរូបនេះនិយាយថា មួយសប្តាហ៍នាងធ្វើការដល់ទៅ ៧ ថ្ងៃឯណោះ ។
៦. នាង Bella ranee ត្រូវបានគេចោតប្រកាន់ថា ខ្លួនជាជនទី ៣ ដែលបណ្តាលអោយ Aum Atichart មានបញ្ហាជាមួយ និងNat Myria ប៉ុន្តែនាងបានបដិសេធព័ត៌មាននេះ ។
៧. មានប្រជាជនខ្លះមិនចង់មើលរឿងដែលនាងសម្តែងទេ ដោយសារតែព័ត៌មានមិនល្អជាច្រើន បានចុះផ្សាយអំពីរូបនាង ។
៨. ប្រភពមួយរបស់ប្រទេសថៃបាននិយាយថា នាងប្រច័ណ្ឌលោក Weir Sukollawat ជាមួយនិងតារាសម្តែងដូចគ្នាគឺនាង Min Pechaya ។
៩. រីឯមួយចំណុចចុងក្រោយគឺតារាស្រីរូបនេះ គឺជាមនុស្សម្នាក់ដែលមានអត្តចរិកឆាប់ខឹង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews