CamNews

តារា 

នាយ គ្រឿន ផ្ទុះ​ដំណឹងស្នេហ៍​ ជាមួយ​តារា​សម្តែង​វ័យក្មេង

ភ្នំពេញ៖ គ្រាន់តែបានឮឈ្មោះ នាយ គ្រឿន ភ្លាមទស្សនិកជន ក្មេង ចាស់ ប្រុស-ស្រី ពិតបានស្គាល់ គ្រប់ៗគ្នា ថាតារាកំប្លែងមុខស្ងួត ក្រម៉ិចក្រមើម និងត្រូវ ជាប្អូនប្រុសបង្កើត របស់នាយ ពែកមី ដោយទទួលបាន ជោគជ័យក្នុងអាជីព សិល្បៈ ជាតារាកំប្លែង ជិតពីរឆ្នាំមក តាមរយៈការសម្ដែង ក្នុងកម្មវិធីផ្សេងៗ ប្រចាំក្នុងស្ថានីយ ទូរទស្សន៍ CTN ។

ការវិវត្តខ្លួនជ្រៀតចូល ដណ្តើមទីផ្សារសិល្បៈ តាមរយៈនៃការកំប្លែងនេះ ទើបធ្វើឲ្យ នាយ គ្រឿន មានឱកាសលេចឈ្មោះល្បី និងអាចរកលុយ បានពីការសម្តែង ច្រៀង និង កំប្លែង រហូតមកដល់សព្វថ្ងៃនេះ ។ មិនត្រឹមតែប៉ុណ្ណោះ នាយក៏ក្តាប់បាន ឱកាសថ្មី ជាបន្តបន្ទាប់ ដូចជាការចូលខ្លួន សម្តែងខ្សែរឿង និងការចូលច្រៀង ឱ្យផលិតកម្មថោន ជាដើម។


បើតាមការសង្កេត មិនថាពេលឡើង សម្ដែងកំប្លែង ឬមួយច្រៀងឱ្យ ផលិតកម្មនោះទេ គឺនាង គ្រឿន តែងតែទាញបានមកវិញនូវ សម្លេងគាំទ្រ ដ៏ច្រើន ពីសំណាក់មហាជន អ្នកគាំទ្រទាំងក្នុង និងនៅក្រៅប្រទេស។ ប៉ុន្តែ ស្រពេល ដែលការគាំទ្រ កាន់តែមានសន្ទុះកើនឡើង គួរកម្គាល់ពី មួយថ្ងៃទៅមួយថ្ងៃនេះ ក៏មានព័ត៌មានលេចឮមកថា នាយ គ្រឿន មានទំនាក់ទំនងផ្អែមល្ហែម ជាមួយនារីវ័យក្មេង ជាតារាសម្តែង រស់នៅក្នុងចង្កោមសិល្បៈដូចគ្នា។

បើយោងតាម ប្រភពពីអ្នកសិល្បៈ បាននិយាយថា តារាកំប្លែង នាយ គ្រឿន បច្ចុប្បន្នកំពុងតែ មានការទាក់ទងស្នេហា ក្រៅសិល្បៈ ជាមួយនារី វ័យក្មេងម្នាក់ ដែលគេស្គាល់ថា ជាអ្នកសិល្បៈ សម្តែងខ្សែភាពយន្ត និងឈុតកាយវិការខារ៉ាអូខេ។


ចំពោះសកម្មភាព ដែលឈានដល់ ដំណាក់កាល នៃការធ្លាយដំណឹងស្នេហ៍ រវាងតារាកំប្លែង នាយ គ្រឿន និង តារាសម្តែង ដែលគេមិនបញ្ចេញ ឈ្មោះខាងលើនេះ បន្ទាប់ពីប្រភពទាំងនេះ ឧស្សាហ៍ឃើញនាយ គ្រឿន និង នារីម្នាក់នោះ បានបញ្ចេញពី អាកប្បកិរិយាស្និទ្ធស្នាល ជាមួយគ្នា ប្លែកខុសពីធម្មតា។

ប្រភពដដែល បានឲ្យដឹង ដោយខ្លីទៀតថា ថ្មីៗនេះ នាយ គ្រឿង ហាក់ដូចជាឧស្សាហ៍ បណ្តើរនារីវ័យក្មេង មា្នក់នោះ ចេញទៅណាមកណា ជាប់ជាប្រចាំ មិនថាការ ទៅកំសាន្ត ឬចេញទៅញ៉ាំអាហារនោះទេ គឺតែងបាន ឃើញអ្នកទាំងពីរ ជាបន្តបន្ទាប់ ហើយអាចថា ការសន្និដ្ឋានថា នាយ គ្រឿន និង តារាសម្តែងស្រីម្នាក់នេះ កំពុងតែបង្ហាញពីសញ្ញា ស្នេហាជាមួយគ្នា។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Neay kren Star news local news