CamNews

តារា 

ស្រីវ័យក្មេងជិះ រថយន្តសេរីទំនើបម្នាក់ កំពុងឆាបយកបេះដូង ប្រុសសង្ហាវ័យក្មេង សុគន្ធ ថេរ៉ាយុ

ភ្នំពេញ៖ ក្រោយពេលដែលការងារសិល្បៈ កាន់តែមានសន្ទុះទៅមុខ តារាចម្រៀងប្រុសវ័យក្មេង សម្បុរស លោក សុគន្ធ ថេរ៉ាយុ ថ្មីៗនេះស្រាប់តែលេចឮព័ត៌មានពាក្យចចាមរ៉ាមកថា តារាប្រុសរូប នេះកំពុងតែបង្ហាញ ពីភាពស្និតស្នាលយ៉ាងស៊ីជំរៅ ជាមួយនារីវ័យក្មេងម្នាក់ដែលមាន អាយុប្រហែល ជាង២០ឆ្នាំ ។ ទន្ទឹមនឹងនោះគេក៏បានដឹងថា តារាចម្រៀង សុគន្ធ ថេរ៉ាយុ ឧស្សាហ៌បណ្តើរស្រ្តីម្នាក់ នោះចូលតាមផ្សាទំនើបៗ ទៀតផង ។

ប្រភពដែលលេចឭចេញ ពីមជ្ឈដា្ឋនមហាជន ខាងក្រៅសិល្បៈបាន នាំគ្នានិយាយខ្សឹមខ្សៀវថា មួយរយៈនេះលោក សុគន្ធ ថេរ៉ាយុ តែងមាននារីវ័យក្មេង ស្រស់ស្អាត់ជិះរថយន្តសេរីទំនើប ម្នាក់ តែងមកចាំបណ្តើរបុរសរូបសង្ហាតារាចម្រៀងមុខស្រស់រូបនេះ ចេញទៅក្រៅហាក់មានភាពស្និត ស្នាលបំផុត ។មិនត្រឹមតែប៉ុណ្ណោះគេក៏ធ្លាប់ បានឃើញអ្នកទាំងពីរឡើងបណ្តើរគ្នាយ៉ាងត្រសងឡើង តាមផ្សាទំនើបៗទិញ សំភារៈប្រើប្រាស់។

ប្រភពបាននិយាយទៀតថា ចំពោះសកម្មភាពដែលបង្ហាញឱ្យ ឃើញពីភាពស្និតស្នាលរវាង លោក ថេ រ៉ាយុ ជាមួយនឹងនារីវ័យក្មេងម្នាក់នោះហាក់ ដូចជា មានការខុសប្លែករវាងមិត្ត ភាពត្រឹមតែជាអ្នកដែល ស្គាល់គ្នា ឬ មួយជាមិត្តភ័ក្តរាប់អានគ្នាធម្មតា ។ ប៉ុន្តែប្រភពមិនបានដឹងច្បាស់ទេថា តើអ្នកទាំងពីរនេះ កំពុងតែលេងល្បែងស្នេហាយ៉ាងស៊ីជំរៅជាមួយគ្នា ឬ មួយយ៉ាងណានោះទេ ?

ទោះបីជាយ៉ាងណា មានប្រភពខ្លះបាននិយាយដោយដាក់ការសន្និដ្ឋានថា ភាពស្និទស្នាលរវាង តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ នឹង ស្ត្រីវ័យក្មេងខាងនេះទំនងជា ពេល ដែលអ្នកទាំងពីរ កំពុងតែចាប់ផ្តើមស្វែងយល់ចិតគ្នា ឬ អាចនិយាយបានថា ជាការផ្តើម ស្នេហ៍គ្រាដំបូង មុននឹងឈានដល់ ដំណាក់កាលនៃសម្រេចចិត្តជ្រើសរើសផ្លូវអនាគត ។

ទាក់ទងនឹងព័ត៌មាន ដែលលេចឭខាងលើគេហទំព័រ Looking TODAY មិនទានអាចសុំការបំភ្លឺពីលោក សុគន្ធ ថេរ៉ាយុ បាននៅឡើយទេ នារសៀលថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០១៣នេះ។គេហទំព័រ Looking TODAY និង ព្យាយាមទំនាក់ទំនងដើម្បីរកការបំភ្លឺពីតារាចម្រៀង សុគន្ធ ថេរ៉ាយុ នៅពេលក្រោយ ដើម្បីឱ្យ មហាជនបានដឹងកាន់តែច្បាស់អំពីរឿងនេះ ។

លោក សុគន្ធ ថេរ៉ាយុ ត្រូវបានមហាជនស្គាល់ស្ទើគ្រប់គ្នាថា លោកជាតារាចម្រៀងប្រុសមួយរូបមាន ដែលមានការគាំទ្រច្រើនគួរសមពីសំណាក់ទស្សនិកជន ពិសេសពីសណាក់ស្រទាប់មិត្តៗយុវវ័យ ហើយក៏ជាអ្នកចម្រៀងដែលមានឈ្មោះបោះសំឡេងក្នុងចំណោមតារាល្បីផ្សេងដដៃទៀតផងដែរ ៕

www.lookingtoday.com

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sokun therakyu entertainment khmer super star singer