CamNews

តារា 

Selena ត្រូវបានគេសរសើរថា សំលៀកបំពាក់ស្អាត ចំណែក Rihanna បានខាងប្លែកខុសគេក្នុង iHeart Radio Award

ថ្ងៃនេះ កម្មវិធី iHeart Radio Music Awards 2014 ត្រូវបានគេប្រារព្ធឡើង នៅឯរដ្ឋ Los Angeles ដើម្បីប្រមូលផ្តុំ តារាចំរៀងល្បីៗ អោយចូលរួម ទស្សនានិងទទួល ពានរង្វាន់ប្រចាំកម្មវិធី ។ ក្នុងនោះ មានតារាល្បីៗ ដូចជា Selena Gomez, Rihanna, Austine Mahone, Ariana Grande, Pitbull ជាដើម ។



នៅក្នុងការស្លៀកពាក់ Selena Gomez និង Rihanna ត្រូវបាន ទស្សនិកជន ចាប់អារម្មណ៍ និងកោត សរសើរជាងគេ ។ ខាងតារាចំរៀង វ័យក្មេង Selena Gomez នាងត្រូវបាន ទស្សនិកជន និយាយថា នាងតែងខ្លួន​ ជ្រើសរើស សំលៀកបំពាក់ បានសមស្អាតខ្លាំងណាស់ ។



ចំណែករៀមច្បង Rihanna វិញនោះ ត្រូវបានទស្សនិកជន សរសើរថា លេងស្ទីលប្លែក ខុសធម្មតា ថ្វីត្បិតតែ មើលទៅមិនស្អាត មែនតែស្នាមញញឹម ដ៏ស្អាតរបស់នាង នៅតែអាចឆក់យក បេះដូងអ្នក គាំទ្រជានិច្ច ។ យ៉ាងណាមិញ កម្មវិធី iHeart Radio Music Awards បានបញ្ចប់ទៅ ដោយ Rihanna នាងទទួល បានពានរង្វាន់ ច្រើនជាងគេ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ iheartradio 


Tags: star singer rihanna selena gomez iheart radio