CamNews

តារា 

Justin Bieber និង Selena Gomez ត្រឡប់មក សាងស្នេហ៍ សារជាថ្មី?

រឿងរ៉ាវ ស្នេហារបស់ តារាចំរៀង វ័យក្មេង ដ៏ល្បីមួយគូរ Justin Bieber និង Selena Gomez ពិតជាធ្វើ អោយទស្សនិកជន ភ្ញាក់ផ្អើល ជារើយៗ មិនដាច់សោះ ។ គូស្នេហ៍ មួយនេះ តែងតែ បង្កការ ភ្ញាក់ ផ្អើល ដល់ទស្សនិកជន ជានិច្ច ដោយចំណង ស្នេហាដូច ភ្លើងរន្ទះ របស់ពួកគេ ។



កាលពី ប៉ុន្មាន ថ្ងៃមុន Selena បានបង្ក ការភ្ញាក់ផ្អើល មួយដល់ ទស្សនិកជន ដោយអ្នកកាសែត បាន ប្រទះឃើញ នាងដើរលេង នៅម្តុំផ្ទះ Justin Bieber ជាមួយនិង Justin Bieber ។ រឿងនេះ បានធ្វើឲ្យ ទស្សនិកជន ចោទជា សំណួរថា តើពួកគេ ត្រឡប់មក ត្រួវគ្នាវិញ ហើយរឺ? សំនួរមិនទាន់ បានឆ្លើយ ផងឥលូវនេះ ទស្សនិកជន ផ្ទុះការ ភ្ញាក់ផ្អើល សារជាថ្មី ទៀតហើយ ។ លើកនេះ គេបានឃើញ​ Justin Bieber បង្ហោះរូប មួយសន្លឹក ទៅក្នុង Instagram ដែលរូបនោះ គឺជារូប Selena អោបក Justin ពីក្រោយ យ៉ាងស្និតស្នាល ដែលធ្វើអោយ ទស្សនិកជន កាន់តែមាន ចំងល់ ។

Justin Bieber hugs Selena breeze dearly image 1

មកទល់ ពេលនេះ អ្នកតំណាង របស់អ្នកទាំង ២ មិនទាន់ចេញ មុខមក នៅឡើយទេ តើទស្សនិកជន គិតថា ពួកគេ បានត្រឡប់ មកត្រូវគ្នា វិញដែរឬទេ?

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star singer justin bieber music entertainment selena