CamNews

តារា 

ចិន៖ ចង់ស្ទាបសុដន់របស់ Gan Lulu ត្រូវគេវាយបែកក្បាល

កាលពីម្សិលមិញ   នៅលើប្លក់មួយដែលមានឈ្មោះថា Dikan    បានបង្ហោះរូបថតមួយចំនួន
បង្ហាញពីបុរសម្នាក់រងរបួស ហូរឈាមត្រង់ក្បាល គួរអាណិត។ រូបថតនេះ ត្រូវបានគេអះអាង
ថា ជាលទ្ធផលនៃការចូលរួមទស្សនាការសំដែងរបស់ Gan Lulu ។
កាលពីមុននេះ ទំព័រ Ent បានចេញផ្សាយថា នៅថ្ងៃទី ១១មករា Gan Lulu   បានបង្ហាញខ្លួន
នៅក្នុងក្លឹបរាត្រីមួយកន្លែង ហើយភ្ញៀវដែលចូលរួម ភាគច្រើនគឺជាបុរសវ័យក្មេង។


ករណីខាងលើ បានកើតឡើងនៅពេលដែលការសំដែងរបស់ Gan Lulu ជិតនឹងបញ្ចប់ បន្ទាប់
ពីនាងបានច្រៀងបួនបទរួចមក។ Gan Lulu មិនត្រឹមតែលើកដៃសំដែងការអរគុណដល់ ទស្ស
និកជន នាងថែមទាំងបានចាប់ដៃអ្នកគាំទ្រផងដែរ ប៉ុន្ដែពេលនោះក៏មានបុរសម្នាក់បានចាប់ដៃ
នាង ហើយទាញនាងធ្លាក់ចុះមកក្រោម មិនតែប៉ុណ្ណោះ បុរសនេះ  ក៏មានបំណងនឹងស្ទាបរាង
កាយនាងទៀតផង។

ភា្លមនោះ កម្លាំងសន្ដិសុខ និងក្រុមអ្នកដែលនៅជុំវិញក៏ប្រញាប់ធ្វើអន្ដរាគមន៍ ដោយប្រើក​ម្លាំង
បាយ។ អ្នកគាំទ្រមួយចំនួននៅក្បែរនោះ បានប្រើប្រាស់ដបស្រាវាយទៅលើក្បាលបុរសនោះ
បណ្ដាលឱ្យមានរបួស  ហូរឈាមពេញក្បាល។   ក្រោយមក   ក្រុមនគរបាលក៏បាននាំខ្លួនអ្នក
ដែលជាប់ពាក់ព័ន្ធក្នុងការប្រើអំពើហិង្សានេះ ទៅកាន់ការិយាល័យនគរបាលដើម្បីសាកសួរ។

អ្នកលេងអ៊ីនធើរណិតមួយចំនួនយល់ថា បុរសដែលបានធ្វើសកម្មភាពបៀតបៀនកេរខ្មាសលើ
ស្រីស្អាតនេះ​ គឺជាអំពើមិនល្អមួយ ប៉ុន្ដែពួកគេថ្លែងថា ក៏មិនគួរវាយទៅលើបុរស ម្នាក់នោះដែរ
គឺទុកឱ្យនគរបាលចាត់ការទើបត្រឹមត្រូវ។
ដោយ ៖ សីហា
ប្រភព ៖ k14

Tags: Gan Lulu