CamNews

តារា 

Gan Lulu នៅតែមានគេគាំទ្រច្រើន បន្ទាប់ពីមានបញ្ហានៅលើ កញ្ចក់ទូរទស្សន៍

Gan Lulu និងប្អូនស្រី គឺនាង Gan Mao Mao រួមជាមួយនឹងម្ដាយរបស់នាង ធ្វើដំណើរទៅកាន់
ខេត្រ Fujian ប្រទេសចិន ដើម្បីចូលរួមក្នុងពិធីបើកសម្ពោធសណ្ឋាគារដ៏ធំមួយ។

ចាប់តាំងពីមានឈ្មោះល្បីដោយសារភាពសិចស៊ីរបស់ខ្លួន Gan Lulu ទទួលបានការអញ្ជើញ
ជាតារាកិត្តិយសរាប់មិន ក្នុងព្រឹតិ្ដការណ៍នានា ដូចជា សម្ពោធសណ្ឋាគារ សម្ពោធលក់អចលន
ទ្រព្យ ឬព្រឹត្តិការណ៍ពិព័រណ៍រថយន្ដ។ល។

រួមដំណើរជាមួយនាង ក៏មានប្អូនស្រីរបស់នាង គឺស្រីស្អាត Gan Mao Mao ផងដែរ ហើយនេះ
ត្រូវបានគេមើលឃើញថា ប្អូនស្រីរបស់នាងបានចាប់ផ្ដើមចូលប្រឡូកក្នុងសិល្បៈ។

Gan Lulu ទើបតែបានធ្វើឱ្យស្ថានិយទូរទស្សន៍ Jiangsu ខាតបង់ច្រើន ដោយសារតែនាងបាន
ប្រើសំដីមិនល្អ និងបណ្ដាលឱ្យកម្មវិធី Bang Bang Bang របស់ស្ថានិយទូរទស្សន៍នេះ ត្រូវបិទ
ទ្វារ ប៉ុន្ដែនាងធ្វើហាក់ដូចមិនមានបញ្ហាអ្វីកើតឡើង។​





​ដោយ ៖ សីហា
ប្រភព ៖ LD


Tags: Gan Lulu