CamNews

តារា 

ប្អូនស្រីកានលូលូ រៀនស្លៀកសិចស៊ី មុនចូលសិល្បៈ

កាលពីពេលថ្មីៗនេះ កាន លូលូ និង កាន ម៉ៅម៉ៅ បានបង្ហាញខ្លួនយ៉ាងសិចស៊ីជាមួយគ្នានៅ
ក្នុងពិធីមួយ។ កាន លូលូ បានអះអាងថា ប្អូនស្រីរបស់នាង គឺ កាន ម៉ៅម៉ៅ កំពុងត្រៀមខ្លួននឹង
ចូលប្រលូកក្នុងវិស័យសិល្បៈ ហើយ ក្រោយនោះបន្ដិច ពួកគេក៏បានបញ្ចេញកម្រងរូបថតមួយ
ក្នុងសម្លៀកបំពាក់ថ្លា ស្ដើងមើលឃើញសាច់ខ្ចី។
នៅក្នុងកម្រងរូបថតថ្មីបំផុតនេះ កាន លូលូ ស្លៀកពាក់ឈុតពណ៌ស ចំណែក កាន ម៉ៅម៉ៅវិញ
ស្លៀកឈុតពណ៌ខ្មៅ។ ក្នុងឈុតនេះ​ គេឃើញខោ អាវក្នុងរបស់អ្នកទាំងពីរយ៉ាងច្បាស់បំផុត។

មិនត្រឹមតែប៉ុណ្ណោះ កាន លូលូ និងប្អូនស្រីនាង ក៏បានបញ្ចេញកម្រងរូបថតមួយផ្សេងទៀត ដែល
លើកនេះមានវត្តមានរបស់ម្ដាយនាងផងដែរ។
ក្រុមអ្នកលេងអ៊ីនធើរណែត យល់ថា កាន ម៉ៅម៉ៅ នឹងមានអនាគត និងអាជីពមិនខុសពីរបងស្រី
របស់នាងនោះទេ គឺ ប្រើប្រាស់សម្រសរាងកាយដើម្បីបានល្បីឈ្មោះ។ ជាងនេះទៅទៀត ទំព័រ
QQ របស់ចិន ក៏បានសរសេរថា នេះគឺជា "បងប្អូនស្រីបង្កការច្របូកច្របលនៅ Cbiz"។
ដោយ ៖ សីហា
ប្រភព ៖ k14

Tags: Gan Lulu Gan Maomao កាន លូលូ