CamNews

ភាពយន្ត 

TAKEN 2 និង Hotel Transylvania ខ្សែភាពយន្តទាំង ២ ប្រចាំដើមខែតុលា

ប្រចាំខែតុលានេះ Legend Cinema មានខ្សែភាពយន្តធំៗចំនួន ២ ដែលកំពុងតែចាក់បញ្ចាំងនៅ
រោងភាពយន្ត។ ដែលជាខ្សែភាពយន្ត ២ ខុសប្លែកពីគ្នាតែម្ដង ត្រូវបានចាក់បញ្ចាំងព្រមគ្នា គឺរឿង
TAKEN 2 និង Hotel Transylvania។

ខ្សែភាពយន្តរឿង TAKEN 2 គឺជាខ្សែភាពយន្តបែបបាញ់ប្រហារជក់ចិត្តដែលត្រូវបានដឹកនាំការ
សម្ដែងដោយ Olivier Megaton និងសម្ដែងជាតួរឯកដោយតារាជើងចាស់ Liam Neeson ដែល
សម្ដែងជាអតីតភ្នាក់ងារ CIA ម្នាក់ត្រូវបានគេចាប់ខ្លួនជាមួយនឹងក្រុមគ្រួសារ ជាចំណាត់ខ្មាំង
ហើយគេត្រូវធ្វើគ្រប់បែបយ៉ាងដើម្បីរំដោះក្រុមគ្រួសារបស់គេអោយរស់រានមានជីវិត និងមាន
សុវត្តិភាព។

ជាមួយគ្នានឹងខ្សែភាពយន្តបែបបាញ់ប្រហាររឿង TAKEN 2 នេះក៏នៅមានការចាក់បញ្ចាំងខ្សែភាព
យន្តមួយរឿងទៀតដែលជារឿងបែបតុក្កតា 3D កំប្លែងសើចចុកពោះផងដែរនោះគឺរឿង Hotel Tran
sylvania។ ខ្សែភាពយន្តរឿង Hotel Transylvania ត្រូវបានដឹកនាំការសម្ដែងដោយ Genndy Tarta
kovsky អ្នកដឹកនាំរឿងសញ្ជាតិរូស្ស៊ី ហើយខ្សែភាពយន្តនេះត្រូវបានបញ្ចូលសម្លេងដោយAdam
Sandler នាង Selena Gomez លោក Andy Samberg រួមជាមួយតារាជាច្រើនរូបទៀត។

Hotel Transylvania ជាសណ្ឋាគារដែលបានបង្កើតឡើងដោយខ្មោចជញ្ជក់ឈាម Dracula ហើយ
សណ្ឋាគារនេះត្រូវបានធ្វើឡើងសម្រាប់ខ្មោចនិងបីសាចដើម្បីអោយពួកគេមកស្នាក់នៅបានស្រួល
ខ្លួននឹងឆ្ងាយពីមនុស្ស។ ក្នុងខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តបែបកំប្លែង ដែលនឹងមិនធ្វើអោយ
លោកអ្នកខកចិត្តនោះទេ។

ទិដ្ឋភាព ២ ក្នុងពេលតែមួយគឺងាយស្រួលសម្រាប់អ្នកជ្រើសរើសក្នុងការទស្សនា ភាពយន្តបែប
កំប្លែង និងភាពយន្តបែបបាញ់ប្រហារលោកអ្នកអាចជ្រើសរើសបានដោយខ្សែភាពយន្តទាំង ២
មានចាក់បញ្ចាំងនៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣៕

ដោយ៖ ម៉ូកា 


Tags: taken 2 hotel transylvania movie