CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមឧទ្ទាម Boko Haram ប្រកាសជាផ្លូវការ ខ្លួនពិតជាអ្នក ចាប់ជំរិត ក្មេងស្រី ជាសិស្ស សាលា ទាំង ២២៣នាក់

ព័ត៌មានអន្តរជាតិ   ៖  មានការភ័យខ្លាច សម្រាប់ជោគវាសនា  នៃក្មេងស្រីជនជាតិនីហ្សេរីយ៉ា ជាង ២០០នាក់   បានក្លាយជាសុបិន អាក្រក់កាន់តែច្រើន ខណៈកាលពីថ្ងៃចន្ទ មេដឹកនាំ នៃក្រុមសកម្ម ប្រយុទ្ធអ៊ីស្លាម ដែលចាប់ពួកគេ បានប្រកាសផែនការដើម្បីលក់ក្មេងស្រីទំាងនោះ។

យោងតាមសារព័ត៌មាន Channelnewsasia ចេញផ្សាយកាលពីរាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ ដោយផ្អែកតាមលើកឡើង    របស់មេដឹកនាំនៃក្រុមឧទ្ទាម Boko Haram គឺលោក Abubakar She - kau និយាយ នៅក្នុងវីដេអូ ដំបូង ដែលមានរយៈពេល ជិត មួយម៉ោង នោះដែលចេញផ្សាយដោយ ទីភ្នាក់ងារបារំាងថា « ខ្ញុំចាប់ក្មេងស្រីរបស់អ្នក។ ខ្ញុំនឹងលក់ពួកគេ លក់នៅលើទីផ្សារ ដោយព្រះអា ឡស់ ខ្ញុំនឹងលក់ពួកគេ ទៅធ្វើជាទាសករ»។

មេដឹកនាំក្រុមឧទ្ទាមខាងលើបន្តថា     «មានទីផ្សារមួយ ដើម្បីឲ្យគេលក់មនុស្ស ហើយព្រះអាឡស់ បាននិយាយ    ខ្ញុំគួរតែលក់ពួកគេ  ។ ព្រះអាឡស់បានបញ្ជាឲ្យលក់ ហើយខ្ញុំលក់ស្រ្តីទំាងនោះ » ។ នេះ បើ តាមការបកប្រែរបស់ស៊ីអិនអិន ពីភាសា ហ៊ូសា ដែលជាភាសាក្នុងស្រុក។

សូមបញ្ជាក់ផងដែរថា     បើយោងតាមសហរដ្ឋអាម៉េរិក ក្រុមឧទ្ទាមបូកូហារំា ជាក្រុមភេរវករ ដែល ទទួល ការ បណ្តុះបណ្តាល ពីក្រុមភេរវករអាល់កៃដា ហើយក្រុម បូកូហារំា គឺមានន័យថា«ការអប់រំ ពី ប្រទេសលោកខាងលិច គឺជាបទល្មើសមួយ»៕

 ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia


Tags: Int news Unt news Viral video Breaking news Nigerian Kinnapped