ព័ត៌មានអន្តរជាតិ ៖ មានការភ័យខ្លាច សម្រាប់ជោគវាសនា នៃក្មេងស្រីជនជាតិនីហ្សេរីយ៉ា ជាង ២០០នាក់ បានក្លាយជាសុបិន អាក្រក់កាន់តែច្រើន ខណៈកាលពីថ្ងៃចន្ទ មេដឹកនាំ នៃក្រុមសកម្ម ប្រយុទ្ធអ៊ីស្លាម ដែលចាប់ពួកគេ បានប្រកាសផែនការដើម្បីលក់ក្មេងស្រីទំាងនោះ។

យោងតាមសារព័ត៌មាន Channelnewsasia ចេញផ្សាយកាលពីរាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ ដោយផ្អែកតាមលើកឡើង របស់មេដឹកនាំនៃក្រុមឧទ្ទាម Boko Haram គឺលោក Abubakar She - kau និយាយ នៅក្នុងវីដេអូ ដំបូង ដែលមានរយៈពេល ជិត មួយម៉ោង នោះដែលចេញផ្សាយដោយ ទីភ្នាក់ងារបារំាងថា « ខ្ញុំចាប់ក្មេងស្រីរបស់អ្នក។ ខ្ញុំនឹងលក់ពួកគេ លក់នៅលើទីផ្សារ ដោយព្រះអា ឡស់ ខ្ញុំនឹងលក់ពួកគេ ទៅធ្វើជាទាសករ»។

មេដឹកនាំក្រុមឧទ្ទាមខាងលើបន្តថា «មានទីផ្សារមួយ ដើម្បីឲ្យគេលក់មនុស្ស ហើយព្រះអាឡស់ បាននិយាយ ខ្ញុំគួរតែលក់ពួកគេ ។ ព្រះអាឡស់បានបញ្ជាឲ្យលក់ ហើយខ្ញុំលក់ស្រ្តីទំាងនោះ » ។ នេះ បើ តាមការបកប្រែរបស់ស៊ីអិនអិន ពីភាសា ហ៊ូសា ដែលជាភាសាក្នុងស្រុក។

សូមបញ្ជាក់ផងដែរថា បើយោងតាមសហរដ្ឋអាម៉េរិក ក្រុមឧទ្ទាមបូកូហារំា ជាក្រុមភេរវករ ដែល ទទួល ការ បណ្តុះបណ្តាល ពីក្រុមភេរវករអាល់កៃដា ហើយក្រុម បូកូហារំា គឺមានន័យថា«ការអប់រំ ពី ប្រទេសលោកខាងលិច គឺជាបទល្មើសមួយ»៕

<object width="499" height="428" data="http://www.youtube.com/v/Ln9v1gHnbss&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Ln9v1gHnbss&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia