CamNews

តារា 

អីយ៉ាស់!! ទាយទៅមើលថា តារាស្រីទាំងនេះតុបតែងខ្លួនបែបនេះ មានអ្វីប្លែកចង់បង្ហាញអ្នកទាំងអស់គ្នា?

ព័ត៌មានកំសាន្ត ៖ ជារៀងរាល់ឆ្នាំស្ថានីយ៍ទូទស្សន៍ប៉ុស្តិ៍ Channel 3 របស់ប្រទេសថៃ តែងតែប្រារព្ធពិធីជប់លៀង ដើម្បីជាការលើកទឹកចិត្ត និង ផ្តល់ភាពសប្បាយ ហើយជាពិសេសនោះ អាចឲ្យអ្នកដែលធ្វើការជាមួយគ្នា កាន់តែមានភាពសិ្នទ្ធិស្នាលជាមួយគ្នាឲ្យបានច្រើនថែមទៀតផង ដូច្នេះទើបកម្មវិធីនេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ។ 

ហើយនៅក្នុងនោះក៏មានវត្តមាន តារាសម្តែងទាំងប្រុសទាំងស្រី ហើយសុទ្ធតែអ្នកល្បីឈ្មោះ បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីជប់លៀងប្រចាំរបស់ស្ថានីយ៍ទូទស្សន៍ប៉ុស្តិ៍ Channel 3 ដែលកម្មវិធីមានចំណងជើងថា # Ch3thankyouparty2016 ។ 

ហើយអ្វីដែលប្លែកនោះគឺ តារាស្រីៗជាច្រើនរូបបាននាំគ្នាបង្កើតបរិយាកាសថ្មី ដើម្បីកុំឲ្យមានការធុញធប់ ដោយតែងខ្លួនជាឌីជេ ហើយការតុបតែងខ្លួន និងការស្លៀកពាក់ដូចជា អ្នកអាជីពខាងផ្នែក (HipHop) យ៉ាងចឹង ។ 

នៅក្នុងចំណោមតារាស្រីដែលតែងខ្លួនជាឌីជេ មានដូចជា នាង Chompoo Araya, Kimberly, Mint chalida​ និងតារាល្បីៗជាច្រើនទៀត ។ ដោយសារតែវត្តមានដ៏ពិសេសរបស់តារាស្រីទាំងអស់នេះហើយ ទើបធ្វើឲ្យកម្មវិធីនៅក្នុងឆ្នាំនេះ កាន់តែមានបរិយាកាស និងសប្បាយរីករាយជាងឆ្នាំមុនៗ​ ។ 

អស់លោកអ្នកប្រហែលជាទទ្ទឹងរង់ចាំ ទស្សនារូបថតរបស់តារាល្បីៗទាំងអស់នេះយូរណាស់មកហើយ ពេលនេះ Camnews នឹងបង្ហាញអ្នកទាំងអស់គ្នានៅខាងក្រោមនេះ ៕











ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook

Tags: Chompoo Araya Kimberly Mint chalida