CamNews

តារា 

មិនគួរឲ្យជឿ!! តារាល្បីៗចូលរួមពិធីជប់លៀងដ៏អស្ចារ្យមួយ ប៉ុន្តែការស្លៀកពាក់វិញ មិនបាច់និយាយទេ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងទាំងប្រុសទាំងស្រី ហើយសុទ្ធតែអ្នកល្បីឈ្មោះ បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីជប់លៀងប្រចាំរបស់ស្ថានីយ៍ទូទស្សន៍ប៉ុស្តិ៍ Channel 3 ដែលកម្មវិធីមានចំណងជើងថា # Ch3thankyouparty2016 ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានសុទ្ធតែអ្នកដែលកំពុងតែល្បីឈ្មោះខ្លាំងបំផុត និងតារាសម្តែងផ្សេងៗជាច្រើនរូបទៀតដែលបានមកចូលរួមនៅក្នុងកម្មវិធីពិសេសនេះ​ ។ 

ដោយកម្មវិធី  # Ch3thankyouparty2016 នេះបានប្រារព្ធឡើងកាលពីថ្ងៃទី ២០ ខែសីហា នៅក្នុងឆ្នាំ ២០១៦ នេះ ហើយចំនែកឯភ្ញៀវកត្តិយសដែលជាតារាសម្តែងល្បីៗនោះ គឺមានដូចជា Pope Consumer, Munich Panittha, Nadech Kugimiya, Mak Prin, Kimberly, Alexandre Trevor, Patricia. Sierra Goode, និងវត្តមានតារាប្រុសស្រីជាច្រើនរូបទៀត ហើយបើយើងលើកយកនិយាយអំពីការស្លៀកពាក់វិញ គឺសាមញ្ញជាទីបំផុត ។ 

គួរបញ្ជាក់ឲ្យដឹងថា កម្មិវិធីនេះគេបានរំលឹកធ្វើឡើងជារៀងរាល់ឆ្នាំ សម្រាប់លើកទឹកចិត្ត និងផ្តល់ភាពសប្បាយ ហើយជាពិសេសនោះ អាចឲ្យអ្នកដែលធ្វើការជាមួយគ្នា កាន់តែមានភាពសិ្នទ្ធិស្នាល ៕




























ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Mak Prin Kimberly Patricia Nadech Kugimiya