CamNews

តារា 

មកស្រុកខ្មែរមិនទាន់បានប៉ុន្មានថ្ងៃផង Rain រងការរិះគន់យ៉ាងចាស់ដៃ ដល់ទៅពីរដងភ្លែតតែម្តង

ព័ត៌មានកំសាន្ត ៖ កំពូលតារាចម្រៀងរូបសង្ហា លោក Jung Ji Hoon ដែលត្រូវបានគេស្គាល់ថា Rain បានមកកាន់ស្រុកខ្មែរដើម្បីធ្វើការប្រគុំតន្រ្តីមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែរងការរិះគន់យ៉ាងចាស់ដៃ ដល់ទៅពីរដងភ្លែតតែម្តង ហើយក៏ធ្វើឲ្យមនុស្សចំនួនមិនពេញចិត្តចំពោះតារាកូរ៉េ រូបនេះផងដែរ ។ 

ដោយយោងតាមការបង្ហោះនិងមតិរិះគន់របស់អ្នកនិយមលេងអឺនធឺណិតបានឲ្យដឹងថា Rain រងការរិះគន់យ៉ាងចាស់ដៃ ដល់ទៅពីរដង ហើយគឺលើកទី ១ គឺនៅ "FanMeeting ក្នុងទីក្រុងភ្នំពេញ" សណ្ឋាគារ ណាហ្គាវើល រសៀលថ្ងៃទី ៣០ មីនា ប៉ុន្មានម៉ោង មុនការប្រគុំតន្រ្តីជាផ្លូវការ ខណៈអំឡុងសន្និសិទកាសែតនាពេលនោះ មតិភាគច្រើនជាពិសេសបណ្តាអ្នកគាំទ្រ លើកឡើង ព្រមៗគ្នា ឲ្យដឹងថា Rain ហាក់បីដូចជា មិនសប្បាយចិត្តទាល់តែសោះ ព្រោះថា គ្មានសូម្បីតែស្នាមញញឹម និងព្យុះភ្លៀងរិះគន់ជាលើកទី ២ នោះគឺ "នៅក្នុងការប្រគុំតន្រ្តីនៅកោះពេជ្រ" ផ្ទាល់តែម្តង​ អំឡុងពេលសម្រាក ក្រោយពីបានច្រៀងចប់ ស្របពេលកម្មវិធីបិទការប្រគុំតន្រ្តីនោះ Rain គ្មានសូម្បីតែ ការនិយាយថា លាហើយអ្នកគាំទ្ររបស់ខ្លួន ដែលជាការផ្ទុយស្រឡះពីតារាមុនៗ នៅក្នុងកម្មវិធីតន្ត្រីដូចគ្នានេះ តួយ៉ាង Jessie J ជាមួយនឹងភាពរាក់ទាក់ និងសប្បាយ ចិត្តក្នុងការសប្បាយរបស់ខ្លួននោះ នាងកាន់តែទទួលបានការគាំទ្របន្ថែមទៀត ជាជាង ការរិះគន់ ៕ 






ដោយ ៖ គន្ធា

ប្រភព ៖ FB


Tags: Rain Kim Tae Hee