CamNews

តារា 

Rain ប្រកាស​ពេល​វេលាជាក់លាក់ថា នឹងវិលត្រលប់មក​ជួប​អ្នក​គាំទ្រ​វិញ

ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី​ ៣០ ខែមីនាកន្លងផុតទៅនេះ កំពូលតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកូរ៉េ លោក Jung Ji Hoon ហៅ Rain លោកបានប្រកាសថា នឹងវិលមកកាន់ឆាកតន្រ្តីជាថ្មីម្តងទៀត ក្នុងអាល់ប៊ុមថ្មី ក្នុងពេលឆាប់ៗនេះ ។ 

តារាចម្រៀងវ័យ ៣៤ ឆ្នាំរូបនេះបានបន្តទៀតថា ​លោក​នឹងត្រលប់​មក​វិញ​ជាមួយ​អាល់ប៊ុម​ថ្មី​ក្នុង​ខែ​ កញ្ញា ខាង​មុខ​នេះ​ហើយ ដោយ​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម​ថ្មី​​គឺ​បាន​រៀប​ចំ​រួច​រាល់​អស់​ហើយ។ ហើយចម្រៀង​នៅ​ក្នុង​អាល់ប៊ុមថ្មីនោះគឺ ភាគ​ច្រើន​ជា​ប្រភេទ​បទ Hip Hop រួមទាំងមានក្បាច់​រាំ​ដូច​បទ​មុន​ៗ​​ដែរ ៕







ដោយ ៖ គន្ធា


Tags: Rain Kim Tae Hee Jung Ji Hoon