CamNews

តារា 

តិចអត់ដឹងថាប្រពន្ធរបស់កំពូលតារាចម្រៀង Rain និងមិត្តស្រីតារាល្បីប្រចាំស្រុកថៃ លោក Mario គឺ...

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមប្រភពផ្លូវការរបស់ប្រទេសកូរ៉េ និងប្រទេសថៃបានឲ្យដឹងថា ភរិយារបស់កំពូលតារាចម្រៀងល្បីលំដាប់ជួរមុខរបស់ប្រទេសកូរ៉េ គឺ លោក Jung Ji Hoon ហៅ Rain និងមិត្តស្រីសាច់សខ្ចី របស់កំលោះសង្ហានិងពោរពេញទៅដោយកេរ្តិ៍ឈ្មោះនៅឯស្រុកថៃ គឺ លោក Mario Maurer គឺមានថ្ងៃខួបកំណើតចំថ្ងៃដូចគ្នាតែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Kim Tae Hee ដែលជាភរិយារបស់លោក Jung Ji Hoon ហៅ Rain ក៏មានថ្ងៃកំណើតដូចគ្នាជាមួយនិងនាង​ JunJera Junpitakchai ដែលជាមិត្តស្រីរបស់លោក Mario Maurer ដែរ ពោលគឺ តារាស្រីរូបស្រស់ទាំងពីរដួងនេះកើតនៅថ្ងៃទី ២៩ ខែមីនា ដូចគ្នា ប៉ុន្តែខុសតែឆ្នាំប៉ុណ្ណោះ ហើយភរិយារបស់លោក Rain ក៏មានអាយុច្រើនជាង មិត្តស្រីលោក Mario ដែរ ។


វាអាចជារឿងចៃដន្យមួយដែលធ្វើឲ្យអ្នកគាំទ្រមិននឹកស្មានមិនដល់ ព្រោះម្នាក់នៅស្រុកថៃនិងម្នាក់ទៀតនៅប្រទេសកូរ៉េ ប៉ុន្តែកេរ្តិ៍ឈ្មោះល្បីល្បាយមិនចាញ់គ្នាប៉ុន្មានទេ ឬ អាចនិយាយបានថា គឺជាតារាល្បីលំដាប់ជួរមុខតាមប្រទេសរបស់ខ្លួនទៀតផង ៕

-ចុចអាន ៖ ចេះតែឆ្ងល់ថា ហេតុអីបានជាមុខមិនញញឹមសោះ ការពិតមកពីចឹងទេអី បាន Rain មកស្រុកខ្មែរទាំងមិនសប្បាយចិត្តសោះ

នាង Kim Tae Hee


នាង JunJera Junpitakchai


លោក Rain


លោក Mario Maurer


ដោយ ៖ គន្ធា


ប្រភព ៖ វីគីភីឌៀ


Tags: Rain Kim Tae Hee Jung Ji Hoon Mario Maurer JunJera Junpitakchai