CamNews

តារា 

មិននឹកស្មានធ្វើជាតារាល្បីលំបាកដល់ថ្នាក់នេះ ត្រូវធ្វើការច្រើនម៉ោងណាស់

ថៃ ៖ យុវវ័យជាច្រើនសុបន្តិចង់ក្លាយជាតារាសម្តែងល្បី ព្រោះពួកគេអាចរកប្រាក់បានច្រើនពីមុខរបបមួយនេះ ប៉ុន្តែពួកគេត្រូវដឹងថា ការងារមួយនេះមានការលំបាកខ្លាំងនៅពេលដែលក្លាយខ្លួនជាកំពូលតារាសម្តែងថៃ ។ 

យោងទៅតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាសម្តែងប្រុសស្រីទាំងអស់ត្រូវចាកចេញពីផ្ទះប្រហែលជាម៉ោង ៥ ទៅ ៦ ព្រឹក ដើម្បីឆ្ពោះទៅកន្លែងថតខ្សែភាពយន្ត ។ ហើយនៅមានថ្ងៃខ្លះទៀត រឿងឆាប់ថតឲ្យចប់ ចឹងពួកគេអាចទៅត្រលប់ទៅផ្ទះវិញប្រហែលជាម៉ោង ៩ ទៅ ១០ យប់ ។ 

ប្រភពដដែលបានបន្តទៀតថា ប្រសិនបើរឿងថតប្រញាប់ចប់វិញ​ តារាសម្តែងទាំងអស់ត្រូវថតរហូតដល់ម៉ោង ២ ទៅ ៣ យប់ ។ ជាការពិតណាស់​ គ្រប់ការងារសុទ្ធតែលំបាក ប៉ុន្តែការងារទាំងអស់សុទ្ធតែមានទុកលំបាកផ្សេងៗពីគ្នា ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Mario Maurer JunJera Junpitakchai