CamNews

ភាពយន្ត 

សម្លាញ់យក្សចិត្តល្អ The BFG រូបភាពត្រជាក់ភ្នែក កំប្លែងហួស សាច់រឿងល្អមើល ពីដើមដល់ចប់ (Trailer Inside)

ភាពយន្ត ៖ ពេលវេលាដែលអស់លោកអ្នក ទន្ទឹងរង់ចាំ អស់រយៈកាលជាយូរ យ៉ាងអន្ទះសាក្នុងការ តាមដានទស្សនាបេក្ខភាពខ្សែភាពយន្តថ្មី The BFG ពីផលិតកម្ម Walt Disney Pictures នោះនឹង មកដល់ហើយ ក្នុងរយៈពេល ២ថ្ងៃខាងមុខនេះ ពោល The BFG Movie នឹងចាប់ផ្តើមចាក់បញ្ជាំង ជាផ្លូវការហើយ គ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ ពីថ្ងៃ ព្រហស្បត្តិ៍ ទី ៨ កញ្ញា ២០១៦ នេះតទៅ ។ 


"Big Friendly Giant" ឬ The BFG ជាខ្សែភាពយន្តថ្មី របស់ Disney ដែលមានដំណើរសាច់រឿងដ៏គួរ ឲ្យទាក់ទាញជាមួយនឹងរូបភាពត្រជាក់ភ្នែក តាំងតែពីដើមដល់ចប់ Sophie គឺជាក្មេងស្រី កំព្រាម្នាក់​ដែលរស់នៅក្នុងមណ្ឌលកុមារកំព្រា តែយប់មួយនាងត្រូវបានយក្សចាប់យកចេញទៅទាំងកម្រោល ។ ជាសំណាងល្អ ដែលនាង Sophie ត្រូវបានយក្សចិត្តល្អ ចាប់យកទៅ ដែលយក្សនោះផ្ទាល់​ពុំស៊ី​សាច់មនុស្សជាអាហារនោះទេ ។ ទាំង ២នាក់ ទាំង នាងតូច Sophie និងយក្សនោះ ក៏បានក្លាយជា សម្លាញ់នឹងគ្នា។ ប៉ុន្តែអ្វីដែលជាគ្រោះអាសន្ន សម្រាប់នាង Sophie នោះ គឺថា នៅមានយក្សមួយ ក្រុមផ្សេងទៀតដែលស៊ីសាច់មនុស្សជាអាហារនោះ តាមប្រមាញ់ចង់ស៊ីសាច់នាងជាខ្លាំង តែជា ប្រការល្អ នៅមានសម្លាញ់យក្សចិត្តល្អ តាមជួយនាងរៀងរហូតមក ។ ជក់ចិត្តណាស់ មែនទេ ចឹង ទេមានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នា ខ្សែភាពយន្តថ្មី រឿង សម្លាញ់យក្សចិត្តល្អ The BFG ដែលចាក់បញ្ជាំងថ្ងៃខានស្អែកនេះហើយ គ្រប់រោងភាពយន្តទំនើបៗ ។



ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។






Tags: Westec Movie Eddie The Eagle The Conjuring 2 The BFG