CamNews

តន្រ្តី 

Avril Lavigne បញ្ចេញវីដេអូ ចំរៀងប្លែក សំរាប់បទថ្មី មួយទៀតហើយ ជាមួយនិង Hello Kitty (មានវីដេអូ)

Avril Lavinge ត្រូវបាន ទស្សនិកជន ស្គាល់ថា ជាតារាចំរៀង ស្រីម្នាក់ ដ៏ល្បីខាងលេង ស្ទីលប្លែកៗ ជាមួយនិង ទេព្យកោសល្យ ប្រើប្រាស់សំលេង ទាំងបទកំសត់ និងបទញាក់ របស់នាង ដែលធ្វើរូប នាងល្បីល្បាញ ។



ជាមួយនិង អាល់ប៊ុមថ្មី របស់នាងចុងក្រោយនេះ យើងបានឃើញថា នាងទទួលបាន ជោគជ័យ មួយចំណែកធំ ទៅហើយ ។ ឥលូវនេះ ដើម្បីបន្ត ភាពជោគជ័យ របស់នាងទៀតនោះ នាងបន្តទៅ មុខទៀតដោយ ចេញវីដេអូ ចំរៀងសំរាប់បទ " Hello Kitty " ។ បទ " Hello Kitty " Avril បានកែច្នែ ដោយប្រើពាក្យ ជប៉ុនលាយក្នុង ចំរៀងជាមួយនិង ការថតស្ទីលជប៉ុនទៀត ធ្វើអោយបទនេះ មាន ២ រស់ជាតិផ្សេងគ្នា ធ្វើអោយទស្សនិកជន មានអារម្មណ៍ប្លែក ។ ទស្សនាបទ " Hello Kity " របស់ Avril Lavinge នៅខាងក្រោម​នេះ ៕



ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: star singer avril lavinge hello kitty music video