CamNews

តារា 

ស្គាល់ទេបុរសសង្ហាទាំង ២ ដួងប្រចាំប្រទេសថៃ?

តារាថៃ ៖ តារាសម្តែងរូបសង្ហាទាំង ២ ដួងរបស់ប្រទេសថៃ គឺលោក Nadech Kugimiya និង James Jirayu បានធ្វើ Fans នារីៗឈ្លក់វង្វេងនឹងសម្រស់របស់អ្នកទាំង ២ យ៉ាងខ្លាំង​ មិនថាពេលបច្ចុប្បន្ន ឬ កាលពីកុមារភាពឡើយ ។ 

តារាសម្តែងវ័យ ២៣ ឆ្នាំ James Jirayu និងតារារូបសង្ហាវ័យ ២៤ ឆ្នាំ​លោក Nadech Kugimiya បានធ្វើឲ្យទស្សនិកជនចែកមិនដាច់ទាល់តែសោះថា តើម្នាក់ណាមានរូបរាង និងមុខមាត់ស្រស់សង្ហាជាងអ្នកណា ព្រោះអ្នកទាំង ២ សុទ្ធតែសង្ហាស្មើៗគ្នាតែម្តង ។ 

ជាការពិតណាស់​ តារាល្បីទាំង ២ ដួងត្រូវបានគេដឹងថា មានរូបរាងស្រស់សង្ហាតាំងពីកំណើតមកម៉្លេស ពោលគឺស្រស់សង្ហាដោយមិនចាំបាច់មានការវះកាត់កែសម្ជស្សអ្វីនោះឡើយ ។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត អ្នកទាំង ២ ត្រូវបានគេហទំព័រ sugar-daily ទម្លាយរូបថតជាច្រើនសន្លឹក តាំងពីកុមារភាពរហូតមកទល់ពេលបច្ចុប្បន្ន ឃើញថាពិតជាមានរូបរាងសង្ហាយ៉ាងពិតប្រាកដមែន ។

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតជាច្រើនរបស់តារាថៃទាំង ២ ដួងនេះនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕

-ចុចអាន ៖ ចង់ដឹងទេថា តើកញ្ញា ជីមមី ទទួលបានការកោតសរសើរដូចម្តេចខ្លះពីប្រជាជនថៃ (មានវីដេអូ)

-ចុចអាន ៖ ទីបំផុត!! នាងYaya និង Nadech ក៏បានជម្រះមន្ទិលសង្ស័យអស់រលីង ដោយសារតែរូប ៣ សន្លឹក











ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ sugar-daily


Tags: Nadech Kugimiya James Jirayu