CamNews

តារា 

ហ្វេនភ្ញាក់ផ្អើលខ្លាំងពេលឃើញ Nadech Kugimiya ធ្វើបែបនេះដាក់ Yaya នៅកណ្តាលវ៉ូងមនុស្ស

ថៃ ៖ កាលពីថ្ងៃទី ០២ ខែមិនា​ ឆ្នាំ ២០១៩ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃបានប្រារព្ធពិធីគំរប់ខួប ៤៩ ឆ្នាំ ដោយមានវត្តមានរបស់តារាល្បីៗទាំងអស់នៅក្នុងស្ថានីយ៍ចូលរួមផងដែរ ។ 

នៅក្នុងការបង្ហាញនោះគេសង្កេតឃើញថា លោក Nadech Kugimiya បានរាំនៅក្បែរតារាល្បីៗដូចជា Taew Natapohn, Nychaa Nuttanicha, Mint Chalida, Matt Peranee និងនាង Yaya Urassaya ។ នៅពេលដែលកំពុងតែរាំជាមួយនិងតារាសម្តែងផ្សេងៗ Nadech ហាក់បីដូចជារាំធម្មតា ប៉ុន្តែដល់ពេលចូលក្បែរ Yaya ស្រាប់តែអោបនាងយ៉ាងស្អិត រហូតដល់ធ្វើហ្វេនភ្ញាក់ផ្អើលខ្លាំង និងស្រែកហ៊ោពេញឆាក ពេលឃើញ Nadech Kugimiya ធ្វើបែបនេះដាក់ Yaya នៅកណ្តាលវ៉ូងមនុស្ស ។

ប្រភពដដែលបានឲ្យដឹងថា កាលដែល Nadech ទៅ Yaya គឺមិនដូចអ្វីដែលពេលពួកគេហាត់នោះទេ ហើយពេលនោះធ្វើឲ្យ Yaya មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Nadech Kugimiya Yaya Urassaya