CamNews

តារា 

Nadech Kugimiya រៀបរ៉ាប់អំពីការប្រគុំតន្រ្តីរបស់ខ្លួន នាពេលខាងមុខនេះ

ថៃ ៖ កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៩ តារាសម្តែងថៃ លោក Nadech Kugimiya បានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត អំពីការប្រគុំតន្រ្តីជាផ្លូវការរបស់លោក ដែលមានឈ្មោះថា "The Real Nadech Concert" ។

នៅក្នុងនោះផងដែរ អ្នកកាសែ​តបាននិយាយថា មានហ្វេនៗជាច្រើនរំភើបចិត្តខ្លាំងណាស់បន្ទាប់ពីបានឃើញសាច់ដុំកង់ៗរបស់លោក ធ្វើការផ្សព្វផ្សាយអំពីការប្រគុំតន្រ្តី ។ ទទ្ទឹមនឹងនេះផងដែរ លោក Nadech Kugimiya បាននិយាយថា ការផ្សព្វផ្សាយនោះគ្រាន់តែជាចំនែកមួយនៃការបង្ហាញ ។ ដើម្បីបានរាងបែបនេះ តារាប្រុសរូបនេះតែងតែធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ហើយលោកនឹងបង្ហាញសាច់ដុំកង់ៗនេះនៅក្នុងថ្ងៃប្រគុំតន្រ្តីផ្លូវការរបស់ខ្លួន ។ 

ប្រភពដដែលបានបន្តទៀតថា លោក Nadech Kugimiya ត្រេកអរខ្លាំងណាស់ចំពោះ solo concert ហើយលោកខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងធ្វើវាឲ្យអស់ពីសម្ថតភាព ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Nadech Kugimiya Yaya Urassaya