CamNews

តារា 

Bella ranee ថា មិត្តប្រុសរបស់ខ្លួន កំពុងតែធុញមុខនាងហើយ!!!!

ថៃ ៖ Weir Sukollawat បានបង្ហោះរូបថតរបស់គាត់នៅទីក្រុងម៉ាកែវ ដោយថតរូបមាន logo ឈ្មោះថា Bella Taipa ព្រមទាំងភ្ជាប់មកជាមួយនិងចំណងជើងយ៉ាងផ្អែមល្អែមទៀតថា "ហាហា ខ្ញុំតែងតែជួបអ្នកគ្រប់ទីកន្លែងក្នុងទីក្រុងម៉ាកែវ" ។ 

ទទ្ទឹមនឹងនេះផងដែរ នាង Bella Ranee បាននិយាយទាំងសំណើចថា ខ្ញុំដូចជាមិនច្បាស់ទេ គាត់កំពុងតែធុញតែមុខខ្ញុំហើយមើលទៅ ។ គាត់មិនបានបង្អួតមិត្តស្រីរបស់គាត់ទេ ប៉ុន្តែរូបថត ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

ខ្ញុំធ្លាប់បង្ហោះផ្សព្វផ្សាយរឿងខ្នាតធំរបស់គាត់ ខ្ញុំសរសើរគាត់ ។ មួយរយៈពេលនេះខ្ញុំមិនទាន់បានជួបគាត់នៅឡើយទេ ដោយសារតែការងារមមាញឹកខ្លាំងពេក ។ ខ្ញុំគ្មានសូម្បីតែពេលគេងគ្រប់គ្រាន់ ដោយសារតែពេលនេះកំពុងតែថតរឿង ២ ទៀត ប៉ុន្តែមិនអីទេ ខ្ញុំត្រូវតែតស៊ូដើម្បីការងារ ។ នាង Bella Ranee​ បន្ថែម ។ 


នាង Bella Ranee សង្កត់ធ្ងន់ថា weir sukollawat បានផ្ញើរសារមកលើកទឹកចិត្តដល់នាង ហើយបារម្ភពីសុខភាពរបស់នាងខ្លាំងណាស់ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Bella ranee weir sukollawat