CamNews

តារា 

នាង Bella និយាយទាំងអាល័យទៅកាន់លោកប៉ា ដែលបានបាត់បង់ជីវីត ក្រោយពី "បុព្វេសន្និវាស" ចប់ដោយបូរិបូរណ៍!

ថៃ ៖ នៅក្នុងថ្ងៃភាគបញ្ចប់នៃរឿង "បុព្វេសន្និវាស" តារាសម្តែងស្រីនាង Bella ranee បានថ្លែងអំណរគុណដល់អ្នកគាំទ្រ និងនិយាយពាក្យមួយចំនួនទាំងអាល័យទៅកាន់លោកប៉ា ដែលបានបាត់បង់ជីវីតទៅហើយ ។ 

ក្នុងនោះផងដែរ តារាស្រីវ័យ ២៨ ឆ្នាំលើកឡើងនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួនថា "នៅទីបំផុត បុព្វេសន្និវាស ក៏ត្រូវបានបញ្ចប់ ខ្ញុំពិតជាមានអារម្មណ៍ល្អខ្លាំងមែនទែន​ ហើយមិននឹកស្មានថា វាល្អខ្លាំងមែននេះដែរ។ ខ្ញុំមិនដឹងថា គួររៀបរ៉ាប់ជាពាក្យសម្តីបែបណានោះទេ ។សុំថ្លែងអំណរគុណទៅដល់ ស្ថានីយ៍ទូរទស្សន៍។ ចាប់តាំងពីខ្ញុំចាបផ្តើមជាតារាសម្តែង ខ្ញុំពិតជាស្រលាញ់ការងារនេះខ្លាំងមែន" ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

នាង Bella ranee បន្តទៀតថា "អរគុណសម្រាប់នូវខមមិនល្អៗ។ ហើយលើកនេះ ពិតជាមានអារម្មណ៍សប្បាយរីករាយចេញពីក្នុងចិត្តពិតមែន។ ហើយខ្ញុំក៏ជឿដែរថា អ្នករាល់គ្នាពិតជាយល់អារម្មណ៍របស់ខ្ញុំក្នុងពេលនេះ។ អរគុណអ្នករាល់គ្នា អរគុណដល់ការខិតខំប្រឹងប្រែង ផលិតរឿងនេះមួយនេះអោយល្អឡើយ។ អរគុណដល់អ្នកគាំទ្រ ហ្វេនរបស់ Bella ព្រមទាំងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ផងដែរ។ អរគុណដល់គ្រួសារ ​Hubsub គ្រួសាររបស់ខ្ញុំ និងអ្នករាល់គ្នា ដែលនៅជាមួយខ្ញុំគ្រប់ពេលវេលា។ ជាងចុងក្រោយ ក៏សុំអរគុណដល់លោកប៉ាជាទីស្នេហា។ បុរសម្នាក់ដែលខ្ញុំបានឃើញ នៅពេលដែលខ្ញុំមើលទៅព្រះច័ន្ទ ខ្ញុំដឹងថា គាត់កំពុងតែមើលមកខ្ញុំជាមួយនិងស្នាមញញឹមដ៏ធំធេង ដែលកាត់ថ្លៃមិនបាន។ កូនស្រលាញ់លោកប៉ាបំផុត" ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Bella ranee weir sukollawat