CamNews

ភាពយន្ត 

តារាសំដែងស្រី ដែលអាចចូលសំដែង The Expendables " The Ladies "

The Expendables ត្រូវបាន ទស្សនិកជន ទូទាំងពិភពលោក ស្គាល់ថា ជាភាពយន្ត បែបបាញ់បោះ យ៉ាងអស្ចារ្យ ដែលប្រមូលផ្តុំ ទៅដោយ តារាសំដែង ប្រុសល្បីៗ ជើងចាស់ជាច្រើន ។ បន្ទាប់ពីភាគ ៣ ថតចប់ហើយនោះ ឥលូវនេះ យើងបានលេចលឺ ដំណឹងដែលបាន បាត់ជាយូរណាស់ មកហើយ កាលពីប៉ុន្មាន ឆ្នាំមុននោះ ផុសឡើងវិញ ។



វាគឺជាការ ថតរឿង The Expendables ថ្មីម្យ៉ាងមួយទៀត ដែលតួសំដែង ទាំងអស់ គឺជានារីៗ ម្តង ។ ដំណឹងនៃ ការថតរឿង The Expendables បែបនារីៗនេះ ត្រូវបានផុសឡើង តាំងតែពីឆ្នាំ ២០១២ មកម្ល៉េះ តែត្រូវបានពន្យាពេល រហូតដល់ ឆ្នាំ ២០១៤ នេះខាង ផលិតកម្មបានចាប់ផ្តើម ។ រឿងនេះ បានកែឈ្មោះដាក់ថា " The Expendabelles " ឬ The Expendables : The Ladies ។ តារាស្រីល្បីៗ ជាច្រើន ត្រូវបានគេ រំពឹងទុកថា នឹងចូលរួម ក្នុងរឿងនេះ ដែលមានដូចជា Mila Jovovich (Resident Evil) Angelina Jolie ជាដើម តែយើងមិនទាន់ បានដឹងនៅឡើយទេ ។

robert luketic expendabelles director The ExpendaBelles Snags Legally Blonde Director; Plot Details Revealed

រឿងនេះ នឹងដឹកនាំរឿងដោយ លោក Rober Luketic ដែលត្រូវបាន ទស្សនិកជន និយាយថា មិន សាកសម នឹងដឹកនាំរឿងនេះទេ ព្រោះបទពិសោធន៍ ភាពយន្តរបស់គាត់ ពីមុនមិនសូវ ដែលមាន ទាក់ទងជាមួយរឿង បាញ់ប្រហារ បែបនេះឡើយ ។ យ៉ាងណាមិញ យើងនឹងរង់ចាំ មើលតារាស្រី ផ្សេងទៀត នៅក្នុងរូប ដែលនឹងត្រូវ បញ្ជាក់ថា ពួកគេនឹង​ សំដែងឬយ៉ាងណា ៕ 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ facebook,screenrant 


Tags: star actress movie the expendables hollywood