CamNews

តារា 

រឿងហូលីវូដថ្មីមួយ ដ៏ចំលែកដែល ចំណាយពេលថត ១២ ឆ្នាំប្រើប្រាស់តួតែមួយ តាំងតែពីអាយុ ៦ ឆ្នាំដល់ ១៨ ឆ្នាំ

កាលពីឆ្នាំ ២០១២ អ្នកដឹកនាំ រឿងមួយដ៏ល្បី គឺលោក Richard Linklater បានប្រកាសថា គាត់នឹង ផលិតរឿងមួយ ដែលនឹងត្រូវ ចំណាយពេល នៃការថត ១២ ឆ្នាំ ។ អ្វីដែល ពិសេសនោះ គាត់បាន អះអាងថា នឹងប្រើតួ ដដែលទាំងអស់ ដោយនឹងមិនផ្លាស់ ប្តូរអ្នកណាមួយឡើយ ។ ទស្សនិកជន មានភាពងឿងឆ្ងល់ ខ្លាំងណាស់ ហើយពេលនេះ រឿងនេះចេញវីដេអូ Trailer ហើយ ។



ច្បាស់ណាស់ គ្រាន់តែអាន ចំណងជើង ទស្សនិកជន ខ្លះឆ្ងល់ ខ្លះមិនយល់ ឥលូវនេះ ជាការបក ស្រាយរបស់ Camnews ។ លោក Richard បានបង្កើត សាច់រឿងមួយ ដែលនិយាយអំពី ដំណើរ ជីវិតរបស់ ក្មេងប្រុសម្នាក់ តាំងតែពីគាត់ នៅអាយុ ៦ ឆ្នាំរហូតដល់ គាត់មានអាយុ ១៨ ឆ្នាំដែលគិត ទៅគឺអស់ រយៈពេល ១២ ឆ្នាំ ។ តាមធម្មតា ការថតរឿង នីមួយៗ គេតែងតែ មានតួក្មេងផ្សេង តួជា មនុស្សពេញវ័យ ផ្សេងទៀត តែរឿងនេះ គឺប្រើប្រាស់ តួដដែល ទាំងអស់ព្រមទាំង តួឯកផងដែរ​ ។



រឿងនេះ មានចំណងជើងថា " Boyhood " ដែលក្មេងប្រុស ដែលជាតួឯកនោះ មានឈ្មោះថា Ellar Coltrane នឹងសំដែងជាតួ ឈ្មោះ Mason ដែលសព្វថ្ងៃ គាត់មានអាយុ ១៨ ឆ្នាំហើយដែល មិនមែន ជាក្មេងទៀតឡើយ ។ យ៉ាងណាមិញ ទស្សនិកជន អាចទស្សនាវីដេអូ Trailer រឿង Boyhood នៅ ខាងក្រោមនេះ ៕ 



ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube 


Tags: star actor actress movie hollywood boyhood