CamNews

ព័ត៌មានអន្តរជាតិ 

Obama ទូរស័ព្ទដោយផ្ទាល់ ទៅ គូកន "លោកមាន ធាតុផ្សំសំខាន់ ឈានទៅកម្ទេច ISIS"

ព័ត៌មានអន្តរជាតិ ៖ ទួរគី អនុញ្ញាតអោយអាមេរិក បើកការវាយប្រហារ តាមអាកាស ប្រឆាំង ទៅនឹង រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS តាមរយៈការប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួន ដែល មាន ទីតាំងជាប់ នឹងព្រំប្រទល់ដែន ប្រទេសស៊ីរី នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ពីមន្រ្តីសហរដ្ឋអាមេរិក

របាយការណ៍ ពីប៊ីប៊ីស៊ីអោយដឹងថា កិច្ចព្រមព្រៀងលើកនេះ ទទួលបានការយល់ព្រមដោយផ្ទាល់ពី រដ្ឋាភិបាលក្រុង Ankara ក្រោយពីមានកិច្ចចរចារ ជាច្រើនខែ ។ សេចក្តីសម្រេច ដ៏រស៊ើបមួយនេះ ពី រដ្ឋាភិបាលប្រទេស ទួរគី អាច   ធ្វើ ទៅបាន បន្ទាប់ពី ទួរគី និង ISIS  បាន ប៉ះទង្គិចគ្នា កាលពីពេល កន្លងទៅ នៅឯព្រំប្រទល់  ដែន ទួរគី-ស៊ីរី  បណ្តាលអោយ ពលទាហានម្នាក់ស្លាប់ និង ២ នាក់ទៀត រងរបួស ។ ថ្ងៃច័ន្ទដើមសប្តាហ៍ទៅនេះ  មនុស្ស ៣២ នាក់ ត្រូវបានសម្លាប់ ក្រោយ ពីមានការវាយប្រ ហារអត្តឃាត នៅក្នុងទីក្រុង ទួរគី ជាប់  ព្រំ ប្រទល់ដែន ស៊ីរី ខណៈ ការវាយ ប្រហារសម្លាប់សាហាវ លើកនេះ ដាក់បន្ទុកទៅ ក្រុម ISIS ។

គួររំឮកថា កិច្ចព្រមព្រៀង ទទួលបានការសម្រេចជាចុងក្រោយ អំឡុងកិច្ចសន្ទនា តាមទូរស័ព្ទ រវាង ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និង សម   ភាគី  របស់លោក ប្រធានាធិបតី ប្រទេស ទួរគី លោក Recep Tayyip Erdogan ថ្ងៃពុធកន្លងទៅ   ក្រោម  ប្រធានបទ ទួរគី មានធាតុផ្សំសំខាន់ ក្នុងការវាយលុក ISIS នោះគឺ មូលដ្ឋានយោធា ជិត ព្រំ ប្រទល់ដែន ។  ជាការពិត ក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះ អាមេរិក នឹងប្រើប្រាស់ សម្បទា មូលដ្ឋានយោធា Incirlik   របស់ទួរគី ពង្រីកសមត្ថភាព យោធារបស់ខ្លួន វាយប្រហារតាមអាកាស ប្រឆាំង ISIS ៕

- អាន ៖ ISIS បង្ខំខ្ញុំ ប្រើប្រាស់ ជំនាញពេទ្យ ខុសគោលដៅ ទៅជួយ ឃាតករ សម្លាប់មនុស្សទៅវិញ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Turkey