CamNews

តារា 

Justin Bieber ក្លែងក្លាយបន្លំភ្នែកអ្នកគាំទ្រ អោយថតរូបជាមួយខ្លួន បានជាច្រើន (មានវីដេអូ)

Justin Bieber គឺជាតារាចំរៀងដ៏ល្បី ក្នុងចំនោមតារាចំរៀងល្បីៗផ្សេងទៀត ក្នុងពិភពលោក
ប៉ុន្តែការតែងខ្លួនតាម តារាចំរៀងមួយនេះ ពិតជាមិនពិបាកនោះទេ ។ ការតែងខ្លួនតាមតារា
ចំរៀងម្នាក់នេះ គឺគ្រាន់តែពាក់វែនតាខ្មៅ អាវមានមួក សាក់ក្លែងក្លាយ ហើយនិងអង្គរក្សក្លែង
ក្លាយដើរតាម ២ នាក់ទៅគឺដូចបាត់ទៅហើយ ។

ថ្មីៗនេះ វីដេអូមួយត្រូវបានគេ ដាក់បញ្ចូលទៅក្នុង Youtube ដែលបង្ហាញអំពី ការតែងខ្លួនធ្វើ
Justin Bieber ហើយបន្លំភ្នែកអ្នកគាំទ្ររបស់ Justin Bieber បានជាច្រើន ។ អ្នកដែលតែងខ្លួន
ធ្វើ Justin Bieber នោះមានឈ្មោះថា Jeremy Frost ។ Jeremy ត្រូវបានគេនិយាយថា គាត់មាន
មុខមាត់ដូច Justin Bieber ណាស់ដូចនេះហើយ ទើបគាត់និងមិត្តភក្តិរបស់គាត់ សាកបន្លំធ្វើ
ជា Justin Bieber ម្តងទៅមើល ។

Jeremy Frost បានតែងខ្លួនដូច Justin Bieber បេះបិតហើយ ដើរលេងនៅជិតកន្លែងមួយ នៅ
ទីក្រុង Boston មុនពេល Justin Bieber សំដែង Concert នៅទីនោះ ។ ជាលទ្ធផល អ្នកគាំទ្រ
ស្រីជាច្រើន បានសុំ Jeremy ថតរូប មានអ្នកខ្លះស្មានតែគាត់ជា Justin Bieber មែនទែនទៀត
ផង ។ វីដេអូបានទាក់ទាញចំនួនអ្នកទស្សនា កន្លះលានដង ហើយក៏កំពុងបន្តផងដែរ ៕

ព័ត៌មានកំសាន្តស្តីពីតារាៗ ដ៏សំបូរបែបគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood singer justin bieber jeremy frost boston