ក្នុងពេល ដែលក្រុម One Direction កំពុងតែ សប្បាយរីករាយ ក្នុងភាព ជោគជ័យ នៃការលក់ អាល់ប៊ុម ថ្មី Midnight Memories របស់គេ នោះគ្មាន អ្នកណា ចាប់អារម្មណ៍ ពីក្រុមចំរៀង ដែលមាន ទេពកោសល្យ និងមាន ដើមកំណើត ចេញពីចក្រភព អង់គ្លេស ដូចគ្នា ។
ជារៀងរាល់ ឆ្នាំនិងគ្រប់ ពេលវេលា ក្រុមចំរៀង The Wanted តែងតែ ត្រូវបាន គេមើលឃើញ ឈរនៅ ក្នុងចំណាត់ ថ្នាក់លេខ ២ ដោយលេខ ១ គឺក្រុម One Direction ។ ជាទូទៅ គេបានគិត ថាការឈរ នៅទី ២ បន្ទាប់ពី One Direction ក៏មិនអន់ ប៉ុន្មានដែរ តែគេមិន បានដឹងថា ក្រុម The Wanted កំពុងប្រឈមមុខ និងការ រំសាយ ក្រុមឡើយ ។
ក្នុង ៣ អាល់ប៊ុម ដែលក្រុម One Direction បានចេញលក់ ដែលមាន ដូជា Up All Night, Take Me Home និង Midnight Memories សុទ្ធតែ ទទួលបាន ជោគជ័យធំៗ ។ ជាមួយនិង ការចេញ Midnight Memories របស់ One Direction បានធ្វើអោយ អាល់ប៊ុម World Of Mouth របស់ The Wanted ធ្លាក់ដុនដាប យ៉ាងខ្លាំង ។ World Of Mouth ចេញបាន មួយខែ ទៅហើយ តែលក់បាន តែជាង ៤ម៉ឺន បន្ទះ ប៉ុណ្ណោះ ចំណែកឯ Midnight Memories វិញលក់ បានរហូត ដល់ទៅ ជាង ២ លានទៅហើយ។
ឥលូវនេះ ខាងផលិតកម្ម Universal Music បានបង្ហើប ប្រាប់ថា កំពុងតែ ចង់លះបង់ ចោលក្រុម The Wanted ហើយ ព្រោះតែការ លក់អាល់ប៊ុម ក្រោយនេះ ពិតជាបរាជ័យ ធ្ងន់ណាស់ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14