CamNews

ភាពយន្ត 

Monster Hunt អ្នកប្រមាញ់សត្វចម្លែកដែលមិនធ្លាប់ឃើញពីមុនមក (Trailer Inside)

ភាពយន្ត ៖ កូនបីសាចដែលគួរឲ្យស្រលាញ់ឈ្មោះ Huba ដែលជាសត្វចម្លែកពាក់កណ្តាលមនុស្ស ពាក់កណ្តាល​បីសាច ត្រូវបានទទួលរងការគំរាមគំហែងដោយពួកមនុស្សលោក​​ ដែលស្អប់បីសាច និង ពពួកបីសាចដែលប៉ុនប៉ងចង់ចាប់នូវកូនបិសាច Huba នេះ   ហើយរឿងនេះគឺបានកើតទ្បើង ក្នុងជំនាន់ចិនបុរាណ។ ខ្សែភាពយន្ត Monster Hunt រឺ  អ្នកប្រមាញ់សត្វចម្លែកនេះ ជាប្រភេទ ខ្សែ ភាពយន្តបែបកំប្លែងក្រមិចក្រមើម លាយទ្បំជាមួយសំណើច និង ទឹកភ្នែក​ដែលធានាថា នឹងធ្វើឲ្យ ទស្សនិកជនជក់ជិត ដិតអារម្មណ៍។

មិនតែប៉ុណ្ណោះ ខ្សែភាពយន្តនេះជាស្នាដៃផលិតរបស់អ្នកដឹកនាំរឿងដ៏ល្បីឈ្មោះគឺ លោក Raman Hui និងចូល រួម  សម្តែង    ដោយតារាភាពយន្តជនជាតិចិន ដ៏ល្បី ឈ្មោះជាច្រើនរូបដូចជា លោក Baihe Bai លោក Boran Jing កញ្ញា Wu Jiang​ និង តារា  សម្តែងដ៏ល្បី  ប្រចាំអាស៊ី   គឺកញ្ញា Wei Tang


ដើម្បីជ្រាបកាន់តែ    ច្បាស់ ថាតើ ខ្សែភាពយន្តនេះ  មាន  ភាពល្អ ទាក់ភ្នែក និងកំប្លែងយ៉ាងណា នោះ មានតែតាមដានទស្សនាទាំងអស់គ្នា ក៏ដូចជា កក់ សំបុត្រ  ទាំងអស់គ្នា នៅតាមបណ្តារោង ភាពយន្តទំនើប ក្នុងរាជធានីភ្នំពេញ ដែលចាប់បញ្ជាំង ចាប់   ពីថ្ងៃទី ២៦​ វិច្ឆិកា ២០១៥ នេះតទៅ ហើយ​។ ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្ត នេះ និង ពត៌មាន ផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាច  ចូលទៅកាន់   ចៃកុន  តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face book.com/JaiKon.Cambodia  , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រ កុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕

ទស្សនា Trailer នៅទីនេះ


ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex Monster Hunt