ភាពយន្ត ៖ កូនបីសាចដែលគួរឲ្យស្រលាញ់ឈ្មោះ Huba ដែលជាសត្វចម្លែកពាក់កណ្តាលមនុស្ស ពាក់កណ្តាលបីសាច ត្រូវបានទទួលរងការគំរាមគំហែងដោយពួកមនុស្សលោក ដែលស្អប់បីសាច និង ពពួកបីសាចដែលប៉ុនប៉ងចង់ចាប់នូវកូនបិសាច Huba នេះ ហើយរឿងនេះគឺបានកើតទ្បើង ក្នុងជំនាន់ចិនបុរាណ។ ខ្សែភាពយន្ត Monster Hunt រឺ អ្នកប្រមាញ់សត្វចម្លែកនេះ ជាប្រភេទ ខ្សែ ភាពយន្តបែបកំប្លែងក្រមិចក្រមើម លាយទ្បំជាមួយសំណើច និង ទឹកភ្នែកដែលធានាថា នឹងធ្វើឲ្យ ទស្សនិកជនជក់ជិត ដិតអារម្មណ៍។

មិនតែប៉ុណ្ណោះ ខ្សែភាពយន្តនេះជាស្នាដៃផលិតរបស់អ្នកដឹកនាំរឿងដ៏ល្បីឈ្មោះគឺ លោក Raman Hui និងចូល រួម សម្តែង ដោយតារាភាពយន្តជនជាតិចិន ដ៏ល្បី ឈ្មោះជាច្រើនរូបដូចជា លោក Baihe Bai លោក Boran Jing កញ្ញា Wu Jiang និង តារា សម្តែងដ៏ល្បី ប្រចាំអាស៊ី គឺកញ្ញា Wei Tang។

ដើម្បីជ្រាបកាន់តែ ច្បាស់ ថាតើ ខ្សែភាពយន្តនេះ មាន ភាពល្អ ទាក់ភ្នែក និងកំប្លែងយ៉ាងណា នោះ មានតែតាមដានទស្សនាទាំងអស់គ្នា ក៏ដូចជា កក់ សំបុត្រ ទាំងអស់គ្នា នៅតាមបណ្តារោង ភាពយន្តទំនើប ក្នុងរាជធានីភ្នំពេញ ដែលចាប់បញ្ជាំង ចាប់ ពីថ្ងៃទី ២៦ វិច្ឆិកា ២០១៥ នេះតទៅ ហើយ។ ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្ត នេះ និង ពត៌មាន ផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាច ចូលទៅកាន់ ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រ កុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕

ទស្សនា Trailer នៅទីនេះ

<object width="477" height="409" data="http://www.youtube.com/v/rrhkgVsxIVk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/rrhkgVsxIVk&rel=1" /></object>

ប្រភព ៖ Westec Media Limited