CamNews

តារា 

ស្ងាត់ៗ!! តួឯកស្រីក្នុងរឿង Take Me Home បង្អួតស្នេហាផ្អែមល្អែមជាមួយសង្សារ ឲ្យ Fans ភ្ញាក់ផ្អើលលេង

តារាថៃ ៖ តារាស្រីរូបស្រស់នាង Wannarot Sonthichai បានធ្វើឲ្យFans ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបង្អួតភាពផ្អែមល្អែមរបស់នាង​ និងសង្សារសំណព្វចិត្ត​ កាលពីពេលថ្មីៗនេះ​ ។ 

តួឯកស្រីនៅក្នុងរឿង Take Me Home បានប្រកាសប្រាប់មហាជនថា​ ថ្វីត្បិតតែនាងនិង សង្សារមិនសូវមានពេលវេលាជួបគ្នាច្រើនក៏ដោយចុះ ប៉ុន្តែស្នេហារបស់នាង នៅតែមិនមានការផ្លាស់ប្តូរអ្វីនោះឡើយ ព្រោះម្នាក់ៗចេះយោគយល់ និងអាធ្យាយស្រ័យគ្នា ។ 

នាង Wannarot Sonthichai បានបន្ថែមទៀតថា ចាប់ពីពេលនេះតទៅ ស្នេហារបស់គ្មានអាថ៍កំបាំងតទៅទៀតទេ ព្រោះនាងបានសម្រេចចិត្តប្រកាសប្រាប់មហាជនអស់ហើយអំពីទំនាក់ទំនងស្នេហារបស់នាង ។ ហើយវាក៏ជាពេលវេលាដ៏អស្ចារ្យដែរ សម្រាប់ស្នេហារបស់នាង​ និងមិត្តប្រុសសំណព្វចិត្ត ៕






ដោយ ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Wannarot Sonthichai