CamNews

តារា 

សង្សារចាស់ លោក Mark prin បដិសេធព័ត៌មានក្តៅៗមួយ

ថៃ ៖ នៅពេលដែលបែកគ្នាជាច្រើនឆ្នាំជាមួយនិង លោក Mark prin តារាសម្តែងស្រីនាង Wannarot Sonthichai ក៏មានមិត្តប្រុសថ្មី រីឯអតីតសង្សារចាស់របស់នាង ក៏មានសង្សារថ្មីដែលជាតារាល្បីម្នាក់ទៀតគឺនាង Kimberly ។ 

គូស្នេហ៍ថ្មីរបស់តារាស្រីរូបនេះ ត្រូវបានមហាជនស្គាល់ថា គឺលោក Nong Thana ។ ហើយថ្មីៗនេះមានលេចលឺព័ត៌មានថា នាង Wannarot Sonthichai បាននាំមិត្តប្រុសរបស់នាងទៅជួបជាមួយនិងម្ចាស់ផលិតកម្ម ONE 31 ក្រោយពីដឹងថា លោកមិនបានបន្តកុងត្រាជាមួយនិង ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃ ។ 

ក្នុងនោះផងដែរ តារាស្រីវ័យ ២៨ ឆ្នាំរូបនេះបានធ្វើការបដិសេធភ្លាមៗថា ខ្លួនមិនបាននាំមិត្តប្រុសទៅជួបម្ចាស់ផលិតកម្ម ដូចដែលព័ត៌មានបានចុះផ្សាយនោះទេ ព្រោះនាងកម្រនិយាយរឿងការងារជាមួយនិងគូស្នេហ៍ណាស់ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Wannarot Sonthichai Mark prin Kimberly