CamNews

តារា 

សង្សារអញ្ជើញទៅជួបអនាគតម្តាយក្មេក ប៉ុន្តែនាង Vill Wannarot បែរជានិយាយថា....

ថៃ ៖ ទោះបីជាមិនធ្លាប់បង្ហាញសកម្មភាពផ្អែមល្អែមណាមួយជាសាធារណៈក៏ពិតមែន ប៉ុន្តែ Fans ភាគច្រើនសុទ្ធតែបានដឹងថា លោក Nong Thana ដែលជាប្អូនប្រុសរបស់កំពូលតារាសម្តែងល្បីឈ្មោះគឺលោក Boy Pakorn​ កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងនាង Wannarot Sonthichai ហៅ Vill Wannarot ។ 

ហើយថ្មីៗនេះ លោក Nong Thana បានអញ្ជើញមិត្តស្រី ទៅជួបអនាគតម្តាយក្មេក ប៉ុន្តែនាង Vill Wannarot បែរជានិយាយថា នាងមិនមានពេលទំនេរទេ ដោយសារតែរឿងថ្មីរបស់នាងដែលមានចំណងជើងថា "Kahon Maha Ratuek" ជាមួយនិងតួប្រុស Pong Nawat កំពុងតែជាប់រវល់ថត ។ 

ជាងនេះទៅទៀត សូម្បីតែមានពេលខ្លះ លោក Nong Thana បានសូមឲ្យតារាស្រីវ័យ ២៨ ឆ្នាំរូបនេះ លេងជាមួយនិងប្អូនស្រីពៅរបស់លោកគឺនាង Nong Wan Mai ប៉ុន្តែនាងនៅតែបដិសេដ ដោយនិយាយថា រវល់ជាមួយការងារ ។ 

សកម្មភាពបែបនេះ បានធ្វើឲ្យអ្នកគាំទ្រចម្លែកចិត្តមែនទែន​ នៅពេលដែលនាងបដិសេដរាល់ពេលដែលមិត្តប្រុស សូមឲ្យទៅជិតិដិតជាមួយក្រុមគ្រួសាររបស់លោក ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Wannarot Sonthichai Mark prin Kimberly