CamNews

ព័ត៌មានអន្តរជាតិ 

២-៣ ថ្ងៃទៀត សព ជិត ១០០០ នាក់ នឹងអណ្តែតពេញផ្ទៃសមុទ្រ ក្រោយឈ្មួញខុសច្បាប់ នាំមនុស្សទៅរក ផ្លូវមរណៈ

ព័ត៌មានអន្តរជាតិ ៖ ខណៈទូកធំមួយគ្រឿង​ ពោរពេញទៅដោយក្រុមមនុស្ស ជាជនអន្តប្រវេសន៍ខុស ច្បាប់ក្រឡាប់លិច នៅដែនសមុទ្រ Mediterranean ភាគច្រើននៃជនរងគ្រោះ បានស្លាប់បាត់បង់ជីវិត ខណៈពួកគេត្រូវបង្ខាំងទុកនៅក្នុងបន្ទប់បិទជិត ដោយមានចាក់សោរ ពីខាងក្រៅ ។

យោងតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយដោយព្រះរាជអាជ្ញា មកពីទីក្រុងជាប់មាត់សមុទ្រ Catania ប្រទេសអ៊ីតាលី នោះអោយដឹងថា ព័ត៌មានលម្អិតខាងលើ ត្រូវបានបញ្ជាក់អោយដឹង ពីបេក្ខភាពម្នាក់ ដែលមានឱកាសរស់រានមានជីវិត ពីករណីស្លាប់ដ៏សាហាវខាងលើ ដោយបានបញ្ជាក់ព័ត៌មានលម្អិត មួយចំនួនរួមមានដូចជា ៖

ខណៈក្រុមអ្នកជួយសង្គ្រោះបានទៅដល់ក្រុមជនអន្តោប្រវេសន៍មានគ្នាដល់ទៅរាប់រយនាក់នោះបាន ផ្អើលនាំគ្នា រត់ទៅផ្នែកម្ខាងនៃទូក បំណងស្វែងរក ការជួយសង្គ្រោះ តែដឹងអីថា  ការផ្លាស់ទី ក្នុងទំហំ ធំជាមួយនឹងបរិមាណមនុស្សដ៏ច្រើនទៅផ្នែកម្ខាងនៃទូកនោះ ក៏បានចាប់ផ្តើមធ្វើអោយទូកដែលមាន ច្រើនជាន់មួយនេះ ក្រឡាប់លិច ក្នុងរយៈចម្ងាយ ប្រមាណ ១១០ គីឡូម៉ែត្រ ភាគ  ខាងជើង ប្រទេស ល៊ីប៊ី ក្នុងនោះ ធ្វើអោយក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ ធ្លាក់ចូលក្នុង  ទឹក សមុទ្រជាច្រើនរយនាក់ និងឱកាសរស់រានមានជីវិត របស់ពួកគេតិចបំផុត ។

សម្តីសាក្សីរស់ម្នាក់ដែលត្រូវបានជួយសង្គ្រោះតាមរយៈផ្លូវអាកាសនោះអោយដឹងថាទូកធំមួយគ្រឿង នោះមានច្រើនជាង ផ្ទុកមនុស្ស ប្រមាណ ៩៥០ នាក់ ឯណោះ ។ ដោយ   ឡែក ក្រុមមន្រ្តីដែនសមុទ្រ កាលពីពេលកន្លងទៅនេះ​ចេញសេចក្តីថ្លែងការណ៍ ជំហាន   ដំបូងបំភ្លឺអោយ ដឹងថា មនុស្ស ៥០ ត្រូវ បានជួយសង្គ្រោះ បន្ទាប់ពីទូកអន្តោប្រវេសន៍ ៧០០ នាក់ បានក្រឡាប់លិច ។

ជនរងគ្រោះភាគច្រើន បានជាប់គាំងនៅជាន់ក្រោម នៃទូកធំខាងលើ ពីព្រោះក្រុមជួយដូរមនុស្សខុស ច្បាប់បានបង្ខាំងទុកក្នុងបន្ទប់បិទជិត ដោយចាក់សោរពីខាងក្រៅ   គួរបញ្ជាក់ថា នេះគឺជាសោកនាដ ចុងក្រោយបំផុត និងសាហាវបំផុត ដែលបានសម្លាប់ក្រុមមនុស្ស បុរស ក្មេងតូចនិងស្រ្តីភេទជាច្រើន រយនាក់ គោលបំណងស្វែងរកការធ្វើដំណើរដោយសុវត្ថិភាព ចូលទៅក្នុង  ទឹក ដី អឹរ៉ុប ។ អ្នកដំណើរ ជាជនអន្តោប្រវេសន៍ទាំងនោះ រួមមានជនជាតិ ៖ Algeria, Egypt,   Somalia,  Niger, Senegal, Mali, Zambia, Bangladesh និង Ghana ជាដើម ។

ដោយឡែក នាយករដ្ឋមន្រ្តី ប្រទេស ម៉ាល់តា លោក   Joseph Muscat   បាន ធ្វើការទិទានយ៉ាងខ្លាំង ទៅដល់ក្រុមអ្នកជួញដូរមនុស្សខុសច្បាប់ ខណៈលោក   បានចោទប្រកាន់ថា បានធ្វើអោយជីវិតជន រងគ្រោះទាំងនោះ ប្រឈមមុខចំពោះហានិភ័យស្លាប់ជាខ្លាំង "ក្រុមជនអន្ធពាលជាក្រុមរត់ពន្ធមនុស្ស ខុសច្បាប់ទាំងនោះ បាននាំជនរងគ្រោះ ធ្វើដំណើរទៅរកផ្លូវស្លាប់   ច្បាស់ណាស់ គ្មានអ្វីក្រៅពី ស្លាប់ នោះទេ៕ "

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន


Tags: Int news Breaking news World news Unt news Hot news Malta Boat Sinking